ស្ទើរតែមិនគួរអោយជឿ ៖ ម្ចាស់ហាងម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាហ៊ាននោះហ៊ាន ពោលគឺ ហ៊ានតបតជាមួយនឹងចោរប្លន់ម្នាក់ ដៃប្រដាប់ដោយកាំភ្លើង ដោយទាញកាំបិតផ្លែ វែងមួយ ដេញកាប់ចោរម្នាក់នោះ រត់បាតជើង ស ព្រាត។

គួរបញ្ជាក់ផងដែរថា ករណីចេញធ្វើសកម្មភាពប្លន់ពីសំណាក់ចោរ បិទបាំងអត្តសញ្ញាណ ខាងលើនេះ បានកើតឡើងនៅឯហាងមួយកន្លែង កាលពីថ្ងៃទី២៥កញ្ញា កន្លងទៅ នាទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ លើសពីនេះ ទៅទៀត ប្រភពសារព័ត៌មានដដែល បានគូស បញ្ជាក់អោយដឹងថា សកម្មភាពចេញប្លន់ទាំងមូល ត្រូវបានថតជាប់ តាមរយៈកាម៉េរ៉ាសុវត្ថិ ភាពបានទាំងស្រុង ពោលគឺ បុរសជាអ្នកគិតលុយ ជំនួសអោយការយកលុយអោយចោរ ចិត្តសឿងរូបនោះ គាត់បានដកកាំបិទផ្លែវែងម៉្យាង (machete) ដេញកាប់ចោរម្នាក់នោះរត់គេចបាត់ខ្លួនតែម្តង ។ យ៉ាងណាមិញ មកទល់នឹងខណៈ ក្រុមមន្រ្តីប៉ូលីសប្រចាំក្រុង បានបន្តការតាមដានស៊ើបអង្កេត ដើម្បីឈាន ដល់ការចាប់ឃាត់ខ្លួន ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នា ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់ (មានវីដេអូ)
- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេសប៊ុក កម្ពុជា
- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ (មានវីដេអូ)
- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ នាំស្រីដេកផ្ទះ (មានវីដេអូ)
- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ
- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ