យើងទាំងអស់គ្នាបានដឹងហើយថា  នាពេលចុងសប្តាហ៏ម្តងៗ  ប្រជាពលរដ្ឋគ្រប់រូបតែងតែត្រូវបានឈប់សំរាកពីការងារ ដែលជាហេតុធ្វើអោយពួកគេគ្រប់គ្នាមានពេលវេលាគ្រប់គ្រាន់ ក្នុងការសំរាកលំហែរ។

ដោយឡែក ប្រជាជនមួយចំនួន ជាពិសេសយុវវ័យចូលចិត្តទៅកំសាន្តលេងនៅក្នុងក្លឹបរាត្រីដូចជា ៖ ញ៉ាំភេសជ្ជៈ និង ការរាំច្រៀងជាដើម ។ ទន្ទឹមនិងពេលនេះ មានគេហទំព័រមួយបានចេញផ្សាយពត៌មានទាក់ទងទៅនឹងក្លឹបរាត្រីដែរ  តែអ្វីដែលអស្ចារ្យនោះគីថា  ក្លឹបរាត្រីនេះគឺមានទីតាំងនៅក្នុងទឹក នៅឯប្រទេសសិង្ហបុរី តើវាគឺជាការពិតឬយ៉ាងណា?

width=471

ក្លឹបរាត្រីនេះ គឺវាមិនមានអ្វីខុសប្លែកទៅនឹងក្លឹបរាត្រីផ្សេងទៀតនោះទេ។​ នៅក្នុងក្លឹបរាត្រីនេះមានដូចជា ៖ ការរាំច្រៀងកំសាន្ត  ការថតរូប  កៅអីអង្គុយជជែកលេង ការលេងហ្គេមចោលព្រួញជាដើម ។ ប៉ុន្តែជាអកុសល   ដោយយោងតាមគេហទំព័រមួយនេះ​  ក៏បានបញ្ជាក់បន្ថែមអោយដឹងថា  ក្លឹបរាត្រីនេះមិនមែនជាការពិតនោះទេ  វាគ្រាន់តែជាវីដេអូនៃការច្នៃប្រឌិតមួយដើម្បីធ្វើការទាក់ទាញទស្សនិកជនតាមដានទស្សនាតែប៉ុណ្ណោះ។

width=479

ផ្ទុយទៅវិញ មានទស្សនិកជនមួយរូបក្រោយពីបានទស្សនាវីដេអូនេះ ក៏បានមានមតិយោបល់ទាក់ទងទៅនឹងបញ្ហានេះ  ថ្វីត្បិត វាគ្រាន់តែជាការច្នៃប្រឌិត ប៉ុន្តែប្រសិនបើក្នុងថ្ងៃអនាគតមានក្លឹបរាត្រីបែបនេះមែន  វាគឺជាទាក់ទាញមួយ ហើយក៏បង្ហាញអោយឃើញពីគំនិតច្នៃប្រឌិតមួយថ្មី ហើយប្លែក ដែលមិនធ្លាប់មានពីមុនមក៕

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen