កំពង់ស្ពឺ៖ គិរីរម្បជាឧទ្យានជាតិដ៏ស្រស់ស្អាត និងមានភាពទាក់ទាញបំផុត ស្ថិតនៅតាមបណ្ដោយភ្នំដំរី នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ពាក្យគិរីរម្យ គឺមានន័យថា ព្រឹក្សាដែលផ្ដល់នូវភាពសប្បាយ និងសោមនស្សរីករាយ Mountain of joy'។

គួរបញ្ចាក់ផងដែរថា ឧទ្យានជាតិគិរីរម្ប គឺមានចំងាយ ១១២ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលយើងអាចធ្វើដំណើរតាមរថយន្ដបាន នៅលើដងផ្លូវជាតិលេខ ០៤ ។ ជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រង ដើមឈើដុះតំរៀបគ្នាជាជួរៗ ត្រង់ទៅលើរាប់ពាន់ដើម ខ្យល់អាកាសបរិសុទ្ធ ព្រៃព្រឹក្សាទាំងឡាយមានពណ៌ខៀវស្រងាត់ ដែលលាយឡុំជាមួយទឹកហួរធ្លាក់ពីលើភ្នំប៉ះនឹងដុំថ្ម លាន់សូររណំដូចជាចម្រៀងរបស់កសិករខ្មែរ គឺជាចំណុចដែលទាក់ទាញបំផុតសម្រាប់ឧទ្យានជាតិ គិរីរម្យ ។


អ្វីដែលពិសេសនោះគឺថា នៅជិតផ្លូវទឹកហូរពីលើភ្នំ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានសង់រោងតូចៗល្មម សម្រាប់ភ្ងៀវជាតិ និងអន្ដរជាតិ អាចជួលអង្គុយលេង ឬលោកអ្នក ក៏អាចយកអាហារទៅបរិភោគ ក៏ដូចជាភេសជ្ជៈសម្រាប់ញាំនៅទីនោះផងដែរ ដើម្បីបង្កើតភាពរ៉ូមែនទិក ជាមួយគ្រួសារ ក៏ដូចមិត្ដភ័ក្ររបស់អ្នក។ តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ ឧទ្យានជាតិ គិរីរម្យ នេះ? ស្រស់ស្អាត ទាក់ទាញ និងផ្ដល់ភាពរ៉ូមែនទិក៕
ដោយ៖ នារីប្រភព៖ cambotourism