ព័ត៌មានស្មាតហ្វូន Galaxy S4 របស់ Samsung នឹងត្រូវបានដាក់លក់ ចុងខែមេសា កាន់តែច្បាស់ជាងមុនហើយ ក្នុងពេលដែលបណ្តាក្រុមហ៊ុនទូរស័ព្ទចល័តនៅអាមេរិច បានប្រកាសប្រាប់ពិតំលៃ និងថ្ងៃចែកចាយផលិតផល។
Galaxy S4 នឹងបង្ហាញខ្លួននៅអាមេរិចតាមរយះ ៧ ក្រុមហ៊ុនគឺ AT&T, Sprint, T-Mobile, Verizon, U.S. Cellular, Cricket និង C Spire។
T-Mobile ចាប់ផ្តើមលក់ Galaxy S4 ចាប់ពីថ្ងៃទី ២៤ ខែមេសា ជាមួយតំលៃចាប់ផ្តើម ១៥០ដុល្លារនិងកញ្ចប់សេវាកម្ម ២០ដុល្លារ/ខែ ក្នុងរយះពេល ២ឆ្នាំ។
អ្នកប្រព័ន្ធ Sprint នឹងអាចទិញផលិតផលបានចាបើពីថ្ងៃទី ២៧ មេសា ជាមួយតំលៃ ២៥០ដុល្លាររួមជាមួយកិច្ចសន្យា ២៤ខែ។ ជាក់ស្តែង អតិថិជនដែលទើបតែប្តូរពីប្រព័ន្ធផ្សេង មកប្រើប្រព័ន្ធ របស់ នឹងត្រូវចំណាយលុយអស់តែ ១៥០ដុល្លារ ប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទ។

AT&T បានដាក់ឲ្យកុម្មង់ទិញមុនជាមួយតំលៃ 200 USD រួមនឹងកិច្ចសន្យាសេវាកម្ម ២៤ខែ។ ជាក់ស្តែង ក្រុមហ៊ុននេះ នៅមិនទាន់បានប្រាប់ឲ្យដឹងពីថ្ងៃដាក់លក់ ច្បាស់លាស់នៅឡើយទេ។ ក្នុងនោះ Verizon និង U.S. Cellular នៅមិនទាន់បង្ហាញព័ត៌មានអ្វីនៅឡើយទេ ប៉ុន្តែបានកំនត់ថាពិតជានឹងដាក់លក់ Galaxy S4៕
ដោយ៖ សិលាប្រភព៖ VExpress