ស្ទើរតែមិនគួរអោយជឿ​ ៖ វីដេអូមួយ ត្រូវបានរកអោយឃើញថា  មានក្រុមមនុស្សផ្អើលចូលទស្សនាដល់ទៅ ៣ លានដងឯណោះ ក្នុងរយៈពេលមិនដល់ ២ សប្តាហ៍ផងនោះ ហើយវីដេអូមួយនេះ ក៏ជាបេក្ខភាពវីដេអូ ដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតផងដែរ នៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

width=441

គួររំឭកផងដែរថា វីដេអូដែលទទួលបានការពេញនិយមគួរសមមួយនេះ   គឺនិយាយពីបុរសម្នាក់ដែលមានឈ្មោះថា Jason Mortensen ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកពិតជាមានស្រឡាំងកាំងហួស ក៏ដូចជាមិនសូវជាចងចាំ  បន្ទាប់ពីងើបពីការវះកាត់រោគក្លនរបស់ខ្លួន ( hernia repair surgery )  ដោយនៅក្នុងនោះ  បែរជាមិនបានចាំមុខ  នូវភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន ពោលគឺ គាត់បែរជាលាន់មាត់សួរថា ៖  នាងស្អាតអីក៏ស្អាតយ៉ាងនេះលោកវេជ្ជបណ្ឌិតអោយនាងមកមើលថែខ្ញុំឬ? ភ្នែករបស់នាងគួរជាទីទាក់ទាញខ្លាំងណាស់នាងគឺជាស្រីស្អាត    ដែលខ្ញុំមិនដែលបានធ្លាប់ជួបប្រទះនោះទេ​  តើនាងជាអ្នកណាអោយពិតប្រាកដ? លុះក្រោយមក  ទើបគាត់បានដឹងថា  តាមពិតទៅ  នាងគឺជាប្រពន្ធរបស់ខ្លួនសោះ បន្ទាប់ពីស្រ្តីជាភរិយា បានបង្ហើបប្រាប់។

width=437

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសជាស្វាមី ក៏បានសរសេរបញ្ជាក់នៅក្នុងការពណ៌នា ស្តីពីវីដេអូមួយនេះ  នៅក្នុងយូធូបថា  នេះគឺជាការវះកាត់លើកទី ៥ របស់គាត់ ចាប់តាំងពីផ្តើមមានជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងក្នុងរយៈពេល   ៦  ឆ្នាំមកនេះ ។ហើយនាងតែងតែនៅក្បែរខ្ញុំគ្រប់ពេល  នាងគឺជាមនុស្ស  ដែលខ្ញុំបាទស្រឡាញ់បំផុតនៅក្នុងជាតិនេះ    ។ ខាងក្រោមនេះ  គឺជាវីដេអូ  ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ- ធានាថាសើច .... វីដេអូបែបកំប្លែង បងចេក លេងកីឡា វាយបាវខ្សាច់ ហេ ហេ ហេ- អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ ទាំងកម្រោល

ដោយ ៖ មង្គលប្រភព ៖ ម៉េត្រូ