ដោយមើលឃើញតាមរយះភ្លើងអំពូល LED ដែលលោតភ្លឹបភ្លែតនៅខាងមុខ ជាមួយនឹងអក្សរសរសេរថា ក្រុមហ៊ុនផ្គត់ផ្គង់ កាមេរ៉ាសុវត្ថិភាព (ប្រកាសប្រាប់ពីការចូលលួច) ប៉ុន្តែពួកចោរ នៅតែមិនញញើត ថែមទាំងឌឺ ចូលគាស់ កាត់សោរ ដល់ទៅបីដង ដើម្បីចូលទៅក្នុងផ្ទះ (ក្រុមហ៊ុ) នេះ។
ហេតុការណ៍នេះបានកើតឡើងនៅប្រហែលជាម៉ោង ២ រំលងអាធ្រាត្យ ថ្ងៃទី ២៧ ខែកក្កដា កន្លងទៅថ្មីៗនេះ នៅឯក្រុមហ៊ុន AP ជំនាញខាងផ្គត់ផ្គង់កាមេរ៉ាសុវត្ថិភាព នៅទីក្រុងហូជីមិញប្រទេសវៀតណាម។

ពួកចោរបានប្រើកំលាំង និងជំនាញរបស់ខ្លួន យ៉ាងអស់ពីសមត្ថភាព ទីបំផុតពួកគេគាស់ និងកាត់សោរបានតែពីរប៉ុណ្ណោះ។ បន្ទាប់ពី គាស់កាត់ចំនួន ៣ដង ពួកចោរបានចុះចាញ់ ជាមួយនឹងសោរផ្សេងទៀត ដែលម្ចាស់ក្រុមហ៊ុន បានចាក់ពីខាងក្នុង។
បើតាមការរៀបរាប់របស់ម្ចាស់ក្រុមហ៊ុន គាត់និយាយថា ក្រុមហ៊ុនគាត់គឺស្ថិតនៅក្បែរ ទីចាត់ការប៉ូលិសសង្កាត់ មិនដល់ទាំង ៥០ម៉ែត្រផង ដោយឆ្លៀតឱកាសកំលាំងប៉ូលិស និងប្រជាជនសំរាកពួកចោរ ក៏ធ្វើសកម្មភាពតែម្តង៕
ដោយ៖ សិលាប្រភព៖ zng