បើទោះជាតារាដែលបានចាប់ផ្ដើមអាជីពដោយខ្សែភាពយន្ដសិច ប៉ុន្ដែតារាសំដែងស្រី នាង Yip Ji Mei ឬ Loletta Lee ជាដើម គឺសុទ្ធតែមានដំណើរជីវភាពដាច់ដោយឡែកពីគ្នា។
ក្នុងបណ្ដាឆ្នាំ ១៩៨០ ដោយសារមានរូបរាងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ស្រីស្អាត Yip Ji Mei (Amy Yip Chi-mei)បានចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លួន និងក្លាយជាតារាសំដែងក្នុងរឿងសិច។ និយាយដល់ឈ្មោះរបស់នាង យើងមិនអាចមិនរំលឹកដល់ខ្សែភាពយន្ដមួយចំនួនដែលត្រូវបានគេស្គាល់ច្រើន ដូចជា Sex and Zen និង Erotic Ghost Story រួមជាមួយនឹងខ្សែភាពយន្ដដទៃចំនួន ១០ផ្សេងទៀត។

ប៉ុន្ដែ នៅពេលអាជីពរបស់នាងបានឡើងដល់កម្រិតកំពូល Yip Ji Mei ដោយសារតែមនោសញ្ញេចនា នាងក៏បានសម្រេចចិត្តបញ្ឈប់អាជីពជាអ្នកសំដែងរបស់ខ្លួន ហើយនាងបានរៀបការជាមួយគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់។ ក្រោយមក នាងក៏បានប្ដូរទិសទៅធ្វើការវិនិយោគវិញម្ដង។

បច្ចុប្បន្ន Yip Ji Mei បានក្លាយជាថៅកែស្រីនៃភោជ្ជនិយដ្ឋានមួយចំនួន នៅប្រទេស ជប៉ុន និង Macau ។ល។
សូមដាមដានវគ្គបន្ដ!
ដោយ ៖ សូរីយ៉ាប្រភព ៖ NS