ម៉ាឡេស៊ី៖ មានជនជាតិបរទេសប្រមាណជា ពាក់កណ្តាល ៤លាននាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី រកឃើញថា គឺជាអ្នកអន្តោប្រវេសន៍ខុសច្បាប់ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២។
ដើម្បីរៀបចំកំនើនប្រជាជនបរទេសឱ្យបានប្រសើរឡើង រដ្ឋាភិបាលម៉ាឡេស៊ី បានលើកលែងទោស និងផ្តល់ទិដ្ឋការដល់ជនបរទេសទាំងនោះ ដែលមករកការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ កាលពីឆ្នាំមុន។ ប៉ុន្តែ រដ្ឋាភិបាលម៉ាឡេស៊ី ជឿជាក់ថានៅមានកម្មករបរទេសអន្តោប្រវេសន៍ដោយខុសច្បាប់ជាច្រើននាក់ទៀត ក្នុងប្រទេស។
ដូច្នេះហើយ ថ្មីៗ នេះ រដ្ឋាភិបាលម៉ាឡេស៊ី បានចេញបញ្ជាឱ្យមន្ត្រីអន្តោប្រវេសន៍ជាច្រើននាក់ ដាក់កំលាំងដើរល្បាត និងត្រួតពិនិត្យ នៅតាមតំបន់មួយចំនួន នៅក្នុងប្រទេស ដើម្បីស្វែងរកកម្មករអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់៕
សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ BBC