យន្ដហោះចម្បាំងរបស់អាមេរិក ៦គ្រឿងត្រូវកំទេច និង ២គ្រឿងទៀតខូចខាតធ្ងន់ធ្ងរ នៅពេលក្រុមទាហានបានវាយលុកចូលក្នុងមូលដ្ឋានកងទ័ពរបស់បរទេសនៅ Afghanistan កន្លែងដែលព្រះអង្គម្ចាស់ Harry បោះជុំរុំទ័ពកាលពីថ្ងៃទី ១៤កន្លងទៅ។

/

វរសេនិយឯក Hagen Messer បានទទួលស្គាល់ថា មានយន្ដហោះជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅបន្ទាយ Bastion ក្នុងខេត្ត Helmand ដោយក្រុមប្រដាប់អាវុធ ស្លៀកឯកសណ្ឋានជាទាហានអាមេរិក។ ពួកគេប្រើប្រាស់កាំជ្រួច កាំភ្លើង គ្រាប់បែបអត្តឃាត សម្រុកចូលមូលដ្ឋានទ័ពធំបំផុតរបស់បរទេសនៅ ភាគខាងត្បូង Afghanistan។

អំពើខាងលើនេះ ត្រូវបានគេប្រកាសថា គឺដើម្បីសងសឹកចំពោះខ្សែភាពយន្ដរបស់អាមេរិកដែលធ្វើអោយប៉ះពាល់ដល់ Mohammad ក្នុងសាសនាអ៊ីស្លាម។

NATO បានអោយដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមប្រដាប់អាវុធ មានគ្នា១៥នាក់។ ពួកគេបានចែកគ្នាជា ៣ក្រុមតូចៗ និងសម្រុកចូលមូលដ្ឋានទ័ព ដោយផ្លោះរបង៕

ដោយ ៖ សូរីយ៉ាប្រភព​ ៖ AFP