ព័ត៌មានកំសាន្ត ៖ តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សនប៉ុស្តិ៍លេខ ៣ នាង Mew Nittha បានបែកគ្នាជាមួយនិងមិត្តប្រុសរបស់នាង ដែលមិនមែនជាតារាល្បីអ្វីនោះទេ តារាថៃរូបនេះជាមួយនិងអតីតមិត្តប្រុសបានបែកគ្នា ប្រហែលជា ៦ ខែទៅហើយ ក្រោយពីទាក់ទងគ្នាជាច្រើនឆ្នាំ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់អោយគ្នាទៅវិញទៅមក ។ ហើយពេលឥលូវនេះ តារាថៃមួយដួងនេះគឺនៅទំនេរ ។ 

/

/

នាង Mew Nittha ក៏ថែមទាំងបានបដិសេដជាមួយនិងពាក្យចចាមអារាមថា លោក Ter Chantavith ជាជនទី ៣ ដែលធ្វើឲ្យអ្នកនិងអតីតមិត្តប្រុសបានបែកគ្នា ។ តួស្រីក្នុងរឿង One day ថែមទាំងបានបញ្ជាក់ទៀតថា នាងមិនជឿជាក់លើរឿងអាថ៍កំបាំង ៧ ឆ្នាំអីនោះទេ (ជនជាតិថៃ ភាគច្រើនមានជំនឿថា គូស្នេហ៍មួយៗតែងតែបែបគ្នា ក្រោយពីទាក់ទងគ្នាបាន ៧ ឆ្នាំ) ប៉ុន្តែតារាស្រីរូបនេះនាងមិនបានជឿលើរឿងនេះឡើយ ។ 

/

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Mew Nittha បើកភ្លើងខៀវ ឲ្យលោក Ter Chantavith ញ៉ែរនាង ប្រសិនបើលោកពិតជាចង់ធ្វើជាសង្សាររបស់នាងពិតមែន ។ តួស្រីក្នុងរឿង OneDay បានបន្តទៀតថា លោក Ter Chantavith ​គឺជាបុរសម្នាក់ដែលពេញលក្ខណៈ ដែលនាងចង់បានទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាប្រុសស្រីទាំងពីរដួងនេះមានចិត្តស្រលាញ់គ្នា តាំងពីសម្តែងរឿង One day ជាមួយគ្នា ព្រមទាំងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងខ្សែភាពយន្តនេះទៀតផង ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews