ត្រីខាងលើនេះត្រូវបានគេហៅថា Phallostethus cuulong ដែលជាត្រីដែលមានប្រវែងជាង ២ សង់ទីម៉ែត្រ ហើយជាពួជថ្មីដែលគេបានរកឃើញ នៅជប៉ុនកាលពីឆ្នាំ ២០០៩ វាក៏ត្រូវបានគេរកឃើញរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសវៀតណាមផងដែរ។
ត្រីប្រភេទនេះត្រូវគេរកឃើញដោយវាមានសភាពរូបរាងចម្លែកដោយវាមានប្រដាប់បន្តពូជនៅផ្នែកខាងក្រោមក្បាលរបស់វាផ្ទាល់។ គេបានសិក្សាអំពីត្រីប្រភេទនេះដោយលោក Koichi Shibukawa នៅមជ្ឈមណ្ឌល Nagao Natural Environment Foundation ទីក្រុងតូក្យូ ប្រទេសជប៉ុន។ តាមាការសិក្សាពូជត្រីប្រភេទនេះគឺជាត្រីដែលបង្ករកំណើតក្រៅផ្ទៃដូចនេះហើយត្រីឈ្មោលគឺមិនមានប្រដាប់ភេទដូចជាមនុស្សឬសត្វដទៃនោះទេ វាគឹជាប្រដាប់ភេទដើម្បីបញ្ចេញស្ពែម៉ាតូសូអ៊ីត បង្ករកំណើតក្រៅជាមួយ និងអូវ៉ុលរបស់ត្រីញី៕
ដោយ៖ ម៉ូកាប្រភពពី៖ helablog