ភ្នំពេញៈ កញ្ញា ពេជ្រ សោភា នាពេលកន្លងមកធ្លាប់ជំពប់ និងរឿងរ៉ាវអាស្រូវដោយមាន អ្នកលេងនៅ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួនបានផ្ទុះជម្លោះជាមួយនាង ជាបន្តបន្ទាប់រហូត ដល់ទស្សនិកជនខ្លះមានការងឿងឆ្ងល់ថា ហេតុអីបានជាគេនាំគ្នាជេរវាយប្រហារ ទៅលើតារាចម្រៀង ស្រីរូបនេះ តែទីបំផុតជម្លោះអយុតិ្តធម៌ទាំងនោះក៏បានស្ងប់ទៅវិញបាត់។

តែដោយឡែកនៅក្នុងពេលថ្មីៗនេះ តារាចម្រៀងថ្គាមខ្លាដែលកំពុង ប្រជាប្រិយភាពខ្លាំង កញ្ញា ពេជ្រ សោភា បានបង្ហោះរូបថតនិងពាក្យសំដីជេរប្រទិចនាង នៅលើ Facebook មានឈ្មោះនៅក្នុងហ្វេសប៊ុកថា MC Queen បានជេរ ប្រមាថជាន់ឈ្លីកិត្តិយសរបស់នាង យ៉ាងចាស់ដៃ តែទោះបីជាយ៉ាងណា នៅក្នុងពាក្យសំដី ជេរប្រមាថតារាចម្រៀងហង្សមាសនេះ ដែលគេមិនបានបញ្ជាក់ឲ្យលម្អិតទេ ថាពួកគេមានជម្លោះឈ្លោះប្រកែកណាពីរឿងអីនោះទេ គ្រាន់តែនៅសុខៗគេឃើញស្រីម្នាក់នោះជេរនាងបែបនោះ។

តារាចម្រៀងដ៏ល្បីរបស់ ហង្សមាស កញ្ញា ពេជ្រ សោភា បាននិយាយប្រាប់ Looking TODAY ថាពាក់ព័ន្ធនឹង ពាក្យពេជន៌ជេរប្រមាថនោះ រូបនាងពិតជាមិនដឹងថា ជានរណានោះទេ បែរជាសុខៗមកសរសេរពាក្យពេជន៌ជេររូបនាង ។

កញ្ញា សោភា បានបន្តសង្កត់បកទៅកាន់ម្ចាស់ Facebook MC Queen ថា គេហទំព័រ Facebook ជាបណ្តាញទំនាក់ទំនងសង្គមមួយ សម្រាប់ទំនាក់ទំនងគ្នានិងសម្រាប់កិច្ចការផ្សេងៗ មិនមែនជាកន្លែងសម្រាប់ជេរប្រមាថ និង វាយប្រហារគ្នានោះទេ ។

ដោយឡែកពាក់ព័ន្ធនឹងរឿង ជេរប្រមាថនោះ កញ្ញាបានបញ្ជាក់ខ្លាំងៗថា បើខ្លួនយើងជាស្រី យើងមិនត្រូវដើរជេរគ្នា តែផ្តេសតែផ្តាសនោះទេ នៅពេលយើងជេរស្រីដូចគ្នា ហាក់បីដូចជា ស្រាតខោអាវនៅកណ្តាលវាលអោយគេ មើលអញ្ចឹង គួរណាស់យកពេលទំនេររបស់យើងហ្នឹង ទៅបំពេញជាតួនាទីប្រពន្ធដ៏ល្អ សម្រាប់ប្តី ដូចជាធ្វើកិច្ចការងារផ្ទះ និងមើលថែទាំកូនចៅវិញទៅ ។

ជាមួយគ្នានោះដែល តារាចម្រៀងចាយរាងសម្បុរស្រអែម ដែលមានឈ្មោះបោះសំឡេង ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ក៏មិនបាននៅស្ងាត់ទ្រាំមើលគេជេរ ប្រមាថនាង ដោយបើកចំហរទាំងដែលមិនដឹងរឿងបែបនេះ ដែលដោយនាងបានបង្ហោះពាក្យសំដី មួយចំនួននៅ លើ Facebook ជាភាសាខ្មែរថា “ ខ្ញុំមិនខ្វល់ថាអ្នកជាអ្នកណានោះទេ តែខ្ញុំគ្រាន់តែដឹងថាអ្នកនិយាយ មើលងាយខ្ញុំ ហើយត្រូវចាំថាយាយអ្នកក៏ជាស្រី ម្តាយអ្នកក៏ជាស្រី រូបថតដែលអ្នកថតដាក់ជា profile រូបរៀបការ តើអ្នករៀបការជាមួយស្រីឬខ្ទើយ តែខ្ញុំយល់ថាក្នុងរូបនេះគាត់ជាមនុស្សស្រី មានន័យថាប្រពន្ធអ្នកក៏ជាស្រីដែរ បើជុំវិញខ្លួនអ្នកមានពាក្យថា ស្រីកុំនិយាយមើលងាយស្រីបែបនេះ”។

នៅក្នុងនោះដែល កញ្ញា សោភា ក៏បានព្រលយពាក្យមួយចំនួន ក្នុងគោលបំណងចង់ជួបអ្នក ដែលជេរនាងនៅលើ បណ្តាញទំនាក់ទំនងសង្គម ដោយចង់ជួបដោយផ្ទាល់ជាមួយម្ចាស់ Facebook MC Queen នោះ ដើម្បីនិយាយឲ្យដឹងរឿងហេតុឲ្យច្បាស់ថែមទៀតផង។ទោះបីជាមានការជេរប្រមាថជាន់ឈ្លីកិត្តិយស ម្តងជាពីរដង ទៅលើតារាចម្រៀងស្រីរូបនេះ ជាបន្ត បន្ទាប់ យ៉ាងណាក៏ដោយក៏តារាចម្រៀង ស្រីរូបនេះមិនបាននាំរឿង ឲ្យវែងឆ្ងាយដល់ថ្នាក់ដាក់ពាក្យ បណ្តឹង ទៅតុលាការឬក៏ស្វែងរកយុតិ្តធម៌ តាមផ្លូវណានោះទេ ផ្ទុយទៅវិញនៅពេលដែលមាន ពាក្យ សំដីដែលមានគេនិយាយប៉ះពាល់ជាមួយនាងនោះ គឺនាងគ្រាន់តែឆ្លើយតបទទៅហ្នឹង ការជេរប្រទិចនោះដោយ សំដីត្រជាក់បែបឈឺចាប់មួយចំនួន៕

 

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល