សុនខមួយក្បាលនៅប្រទេសជប៉ុន មានសមត្ថភាពចេះដឹកគោទៅស្រែដើម្បីភ្ជួររាស់ និងចេះដឹកត្រលប់មកផ្ទះវិញថែមទៀតផង។
សុនខដ៏ឆ្លាតនេះរស់នៅស្រុក Oita ប្រទេសជប៉ុន។ វាតែងតែជួយម្ចាស់របស់វា ក្នុងការដឹកគោទៅស្រែដែលមានចំងាយផ្លូវពីផ្ទះ 2km រៀងរាល់ព្រឹកព្រលឹម។

សុនខដ៏ឆ្លាតរបស់ជប៉ុន ចេះដឹកគោទៅស្រែជំនួសម្ចាស់
សុនខគួរឲ្យស្រលាញ់នេះ បានប្រើមាត់របស់វាខាំពាំខ្សែ រួចទាញបណ្តើរនាំផ្លូវហ្វូងគោក្នុងចំងាយផ្លូវដ៏ឆ្ងាយ។ វាថែមទាំងដឹងនូវសំលេងរបស់ម្ចាស់វាបញ្ជាដូចជា:បត់ឆ្វេង បត់ស្តាំ ទៅមុខ នៅស្ងៀម ថែមទៀតផង។ម្ចាស់របស់វាមិនដែលបានបង្ហាត់បង្រៀនវាម្តងណាឡើយពីការងារនេះ។ វាតែងតែតាមម្ចាស់វាទៅស្រែ និងសង្កេតរៀនតាមការងារប្រចាំថ្ងៃរបស់ម្ចាស់។ ចុងក្រោយ វាក៏អាចដឹកហ្វូងគោទៅស្រែដោយខ្លួនវាបាន ៕
ដោយ៖ សិលាប្រភព៖ K14