ថៃ៖ កាលពីថ្ងៃទី​ ២៤ ខែមិថុនា ម្សិលមិញនេះ ក្រុមអាវក្រហមថៃ រាប់សិបពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការរំលឹកខួបទី ៨០ នៃការដួលរលំនៃរបបររាជា​ធិបតេយ្យ ថៃ នាឆ្នាំ ១៩៣២។ នេះបើតាមពត៌មានមួយរបស់ប្រទេសថៃ ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃ​ អាទិត្យម្សិលមិញនេះ។width=455

width=455

មនុស្សរាប់សិបពាន់នាក់ ដែលពោរពេញទៅដោយឈុតសម្លៀលបំពាក់ពណ៌ក្រហម បានដើរយ៉ាងត្រៀបត្រានៅជិត វិមានប្រជាធិបតេយ្យ​​​(Democracy Momument) ក្នុងក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំនងធ្វើការរំលឹកខួបទី ៨០ នៃការដួលរលំរបបប្រជាធិបតេយ្យ។ ការដើរដង្ហែរនេះទៀតសោត គេក៏ឃើញមានកាន់នូវបាដា​ រូបថតនាយករដ្ឋមន្រី្ដថ្មីគឺលោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) និងបងប្រុសលោកស្រី អតិតនាយករដ្ឋមន្រី្ដមុន គឺលោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រាផងដែរ។ width=455ប្រជាពលរដ្ឋដែលគាំទ្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងបងប្រុលោកស្រី គឺលោក ថាក់ស៊ីនស៊ីណាវ៉ាត្រា មានភាពសប្បាយ និងហ៊ោរកញ្ជៀងយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍នេះ។​ ប្រជាពលរដ្ឋទាំងនោះក៏បានព្រមានដល់អំណាចតុលាការ ប្រសិនបើមានការយល់ព្រមជាមួយនឹងគណបក្សប្រឆាំង ក្នុងការប្តូរច្បាប់រដ្ឋមនុញ្ញ ដែលគ្រប់គ្រងដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា សព្វថ្ងៃ។បន្ថែមលើលពីនេះទៅទៀត ប្រជាពលរដ្ឋទាំអស់ក៏សុំសំណូមពរដល់ រាជរដ្ឋាភិបាលថ្មិគឺធ្វើយ៉ាងណាអោយលោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលមកក្នុងប្រទេសថៃ ឆាប់ៗផងដែរ។តានប្រភពពត៌មានខាងលើក៏បានបន្ថែមដែរថា ព្រឹត្ដិការណ៌ដ៏ធំនេះក៏មានការចូលរួមពីសំណាក់ព្រះសង្ឃផងដែរ៕width=455ព្រះសង្ឃដែលបានចូលរួមក្នុងវិធីរំរឹកខួប

 

ដោយ: សារិនប្រភព៖​ teakdoor