កាលពីពេលថ្មីៗនេះនៅក្នុងប្រទេស អង់គ្លេសមានកម្មវិធីប្រលងប្រជែងផ្នែកសិល្បៈមួយ
ដែលមានឈ្មោះថា Britain's Got Talent 2011 ដែលមានបេក្ខនារីម្នាក់បានបង្ហាញសមត្ថ
ភាពដ៏ពិសេសរបស់នាងនៅចំពោះមុខគណៈមេប្រយោគទាំងបី ក៏ដូចជាទស្សនិកជនយ៉ាង
ច្រើនកុះករ ដែលបានធ្វើអោយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានដល់ ។

បេក្ខនារីរូបនោះមានឈ្មោះថា Lorna Bliss អាយុ 32ឆ្នាំមកពីក្រុង Liverpool ប្រទេសអង់គ្លេស
នាងគឺជាប្រិយមិត្តនិយម(Fan)គាំទ្រតារាចំរៀង POP Britney Spears ម្នាក់ផងដែរ ។ នៅលើ
ឆាកស្រ្តីវ័យ 32ឆ្នាំរូបនោះបានតែងមុខមាត់ដូចជាតារាចំរៀង POP Britney Spears បេះបិត
ហើយថែមទាំងបានយកបទចំរៀងរបស់ Britney Spears ដើម្បីធ្វើការសំដែងរបស់នាងទៀត
ផង ។ ពេលដែលចង្វាក់ភ្លេងចាប់ផ្តើម Lorna Bliss បានចាប់ផ្តើមដោះសំលៀកបំពាក់របស់
នាងទុកតែខោ Bikini មួយប៉ុណ្ណោះបង្ហាញដល់ទស្សនិកជន ។ ទស្សនិកជនបានភ្ញាក់ផ្អើល
យ៉ាងខ្លាំងនៅពេលដែលបេក្ខនារី Lorna Bliss បង្ហាញនូវឈុតយ៉ាងក្តៅសាច់នៅចំពោះ
មនុស្សម្នារយ៉ាងច្រើនកុះករដូច្នេះ ។ មានអ្នកខ្លះមិនហ៊ានទាំងមើលចំផងដោយសារតែមាន
ភាពខ្មាសអៀន ។មិនត្រឹមតែបង្ហាញនៅលើឆាកប៉ុណ្ណោះទេ Lorna Bliss ថែមទាំងបានចុះ
មកក្រោមឆាកសំដៅមកតុរបស់គណៈមេប្រយោគរួចបានបង្ហាញស្ទីលដ៏ពិសេសៗដើម្បី
អោយពួកគាត់ទស្សនាកាន់តែច្បាស់ផងដែរ ។ បញ្ជាក់ផងដែរថាដោយហេតុតែនាងគឺជា
អ្នកពេញនិយមគាំទ្រតារាចំរៀង POP ដ៏ល្បី Britney Spears នាង Lorna Bliss បានចំណាយ
ប្រាក់ចំនួន 135000 អឺរ៉ូដើម្បីធ្វើការតុបតែងអោយដូចជាមា្ចស់ចំរៀង POP បេះបិតតែម្តង ៕


(ប្រភពពី Eva)
ដោយ ៖ រដ្ឋា