ក្រោយឈឺចាប់យ៉ាងខ្លាំងជាមួយនិងការបែកបាក់ជាមួយនិង Justin bieber បានធ្វើឲ្យនាង Selena gomez មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងជាមួយនិងស្នេហាលើកក្រោយ ជៀសវាងការឈឺចាប់ដដែល ។ 

តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ បាននិយាយថា ខ្លួនចង់បានបុរសម្នាក់ដែលចេះលេងសើចច្រើន ហើយចេះស្រលាញ់និងមើលថែនាង សរុបទៅគឺបុរសម្នាក់ដែលគួរឲ្យស្រលាញ់ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

ប្រភពដដែលបន្តទៀតថា ទោះបីម្នាក់នោះមិនមែនជាតារាល្បីក៏មិនអីដែរ ប៉ុន្តែដាច់ខាតត្រូវតែយោគយល់ពីការមមាញឹករបស់នាង​ក្នុងវិស័យសិល្បៈរបស់នាង ។ ម្ចាស់បទ Who say រូបនេះបានបន្ថែមទៀតថា អ្វីដែលនាងចង់បានគឺភាពស្មោះត្រង់ពីបុរសម្នាក់ ។ មួយវិញទៀត នាងមិនចូលចិត្តមនុស្សប្រុសណាដែលចូលចិត្តបង្ហោះរូបថតរបស់គេច្រើននៅលើបណ្តាញសង្គមនោះទេ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14