រដូវក្តៅជាពេលវេលាមួយ ដ៏លំបាកបំផុតសំរាប់មិត្តស្រ្តី ក្នុងការថែរក្សាសម្រស់ស្បែកមុខឱ្យសម៉ដ្ឋ រលោង ស្រស់ស្អាត ដោយសារតែ កំដៅថ្ងៃ។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ មានសាស្រ្ត ៣យ៉ាង ដែលអាចជួយអ្នក ថែរក្សាស្បែកមុខ ឱ្យសម៉ដ្ឋ ភ្លឺ រលោង ដោយធម្មជាតិ៖

១/ ប៉េងប៉ោះ៖ ជាប្រភេទអាហារធម្មជាតិម្យ៉ាង ដែលមានផ្ទុកសារជាតិចិញ្ចឹម និង វីតាមីនជាច្រើន អាចជួយធ្វើឱ្យកម្រិតកំដៅក្នុងខ្លួន របស់ស្បែកមានតុល្យភាព។ គ្រាន់តែ អ្នកយកផ្លែប៉េងប៉ោះ កៀបឱ្យម៉ដ្ឋ ដើម្បីធ្វើជាម៉ាស រួចបិទលើស្បែកមុខ ទុករយៈពេល ១៥នាទី រួចលាងស្អាតចេញ។ វិធីនេះ អាចជួយកម្ចាត់ស្បែកងាប់ នៅលើផ្ទៃមុខ ឱ្យរីកលូតលាស់ឡើងវិញ និង ធ្វើឱ្យស្បែក មុខរបស់អ្នក សម៉ដ្ឋ ភ្លឺ រលោង តាមបែបធម្មជាតិ។
វិធីមួយទៀត អ្នកអាចយកផ្លែប៉េងប៉ោះ កៀបឱ្យម៉ដ្ឋ លាយមួយទឹកឃ្មុំ រួចបិទលើស្បែកមុខទុករយៈពេល ១០នាទី ធ្វើបែបនេះ ២ដង ក្នុង១សប្តាហ៍ អាចជួយធ្វើឱ្យស្បែកមុខស្រស់ថា្លរលោង និង បំបាត់ស្នាមជាំខ្មៅ។
១/ ក្រូច៖ ជាផ្លែឈើមួយប្រភេទ មានផ្ទុកទៅដោយវីតាមីនស៊ី និង កាលស្យូម ដែលមានអត្ថប្រយោជន៍ដ៏ល្អសំរាប់សុខភាពស្បែកនិងបំប៉នស្បែក។ អ្នកអាចបរិភោគផ្លែក្រូចស្រស់ឬ លាបនៅលើស្បែកមុខ ទុករយៈពេល ១០ ទៅ ១៥នាទី នឹងធ្វើស្បែកមុខកាន់តែ សម៉ដ្ឋកម្ចាត់ស្នាមជាំខ្មៅ និង ប្រឆំាងនឹងភាពចាស់។
ម្យ៉ាងទៀត អ្នកអាចយកទឹកក្រូច ១ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ លាបនៅលើជង្គង់ កែងដៃ កែងជើង និងម៉ាស្សា ទុករយៈពេល ១០នាទី រួចលាងសំអាតនឹងទឹកក្ដៅឧណ្ឌៗ។ ធ្វើបែបនេះ ឱ្យបាន ១ដងក្នុង ១សប្តាហ៍ ជួយឱ្យស្បែកជង្គង់ កែងដៃ កែងជើងសស្រស់ស្អាត និង បំបាត់ស្នាមក្រិន។
៣/ ក្រូចថ្លុង៖ នៅក្នុងផ្លែក្រូចថ្លុង ១០០ក្រាម មានផ្ទុកវីតាមីនស៊ី ចំនួន ១២៣មីលីក្រាម ដែលមានប្រសិទ្ធិភាពក្នុងការជួយព្យាបាលការសន្លប់ កំចាត់ជាតិខ្លាញ់ និងការថែសម្រស់ស្បែកឱ្យមានសំណើម ស ភ្លឺ រលោង។ យោងតាមការស្រាវជ្រាវ របស់ក្រុមអ្នកជំនាញការផ្នែកសម្រស់ បានឱ្យដឹងថា ការប្រើប្រាស់ក្រូចថ្លុងលាយជាមួយទឹកឃ្មុំ ទុករយៈពេល៣ខែ រួចយកមកលាបលើស្បែកមុខ នឹងប្រែក្លាបយសម្រស់ស្បែកមុខរបស់អ្នក ឱ្យសម៉ដ្ឋ៕
ដោយ៖ វណ្ណៈប្រភព៖ care2