Vivian Hsu ធ្លាប់បាននិយាយថា ជោគជ័យរបស់នាងនាងពេលបច្ចុប្បន្ន គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយសារថា នាងធ្លាប់បានចូលរួមថតខ្សែភាពយន្ដសិចកាលពីនាងមិនទាន់ល្បីឈ្មោះ។
កាលពីឆ្នាំ ១៩៩០ Vivian Hsu បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជ្រើសរើសស្រីស្អាត ដែលត្រូវបានរៀបចំដោយទូរទស្សន៍ចិន។ ជាលទ្ធផល នាងទទួលបានចំណាត់ថ្នាក់លេខមួយ។ ក្រោយមក Vivian Hsu បានចូលរួមជាមួយនិងក្រុមចម្រៀងមួយដែលមានគ្នាបីនាក់ មានឈ្មោះថា យុវនារី។ ប៉ុន្ដែ មិនយូរប៉ុន្មាន ក្រុមនេះត្រូវបានរំសាយចោល ដោយសារតែមិនបានធ្វើអោយមានការចាប់អារម្មណ៍ពីទស្សនិកជន។
ក្រោយមកទៀត Vivian Hsu ក៏បានធ្វើជាអ្នកបង្ហាញម៉ូដ និងអ្នកសំដែងក្នុងវិស័យភាពយន្ដតៃវ៉ាន់ និងហុងកុង ក្នុងនោះនាងក៏មានវត្តមាននៅក្នុងខ្សែភាពយន្ដ ក្ដៅសាច់ ផងដែរ៕
Vivian Hsu ជាតារាសំដែង និងចម្រៀងរបស់តៃវ៉ាន់
ដោយ ៖ សូរីយ៉ាប្រភព ៖ NS