
តើអ្នកគិតថា អ្នកបានស្គាល់ពីសត្វព្រៃMontaukដែរឫទេ? សាកសពថ្មីមួយយ៉ាងចំលែកបានស្លាប់នៅច្រាំងសមុទ្រ និង មើលទៅគួរឲ្យខ្ពើមរអើម។ សត្វដ៏ចំលែកមួយនេះបានរកឃើញសាកសព្វនៅលើឆ្នេរ និង ជាការជួបប្រទះជាលើកទីមួយ វាមើលទៅចំលែកមិនដូចអ្វីដែលយើងធ្លាប់ឃើញពីមុនទេ ហើយវាជាសាកសព្វដ៏ប្លែកមួយ។ សត្វដែលមានធ្មេញធំស្រួច តែមិនសូវមានរោម និង គ្មានភ្នែក។ សត្វចំលែកនេះបានរកឃើញដោយស្រ្តីឈ្មោះKaren Summers ដែលបានដើរលេងលើឆ្នេរនៅថ្ងៃសំរាករបស់នាង។នាងមានភាពរន្ធត់យ៉ាងខ្លាំងពេលឃើញសត្វដ៏ចំលែកនេះ ហើយនាងប្រាប់ទៅអាជ្ញាធរនៅទីកន្លែងនោះភ្លាម។

ដោយៈ វណ្ណៈ ប្រភពៈ vyperlook