គេហទំព័រ SamMobile បានកំនត់ថា ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ របស់ Samsung នឹងបំពាក់នូវបច្ចេកវិទ្យា Floating Touch - ធ្វើអន្តរកម្មជាមួយ Touch Screen មិនចាំបាច់ប៉ះផ្ទាល់លើផ្ទៃអេក្រង់។
Floating Touch ជួយឲ្យអ្នកប្រើប្រាស់ ដាក់ម្រាមដៃនៅជិតអេក្រង់ ដើម្បីមើលអាល់ប៊ុមរូបភាព,Scroll Web Page, រឺចុច Link ណាមួយ ក្នុងពេលដែលដៃរបស់ពួកគេកំពុងសើម រឺកខ្វក់។ បច្ចេក-វិទ្យានេះ ដូចមាននៅលើ Sony Xperia Sola របស់ Sony ដែរ។
ក្នុងនោះ Galaxy S IV ត្រូវបានឲ្យដឹងថានឹងមាន កម្មវិធីឆ្លាតវៃមួយចំនួនដូចជា Smart Scroll និងSmart Pause ផងដែរ។ គេហទំព័រ SamMobile បានឲ្យដឹងបន្ថែមថា S IV អាចនឹងប្រើប្រាស់អេក្រង់Amoled ដែលប្រើប្រាស់វត្ថុធាតុដើមមានឈ្មោះថា green PHOLED ដែលអាចឲ្យអេក្រង់កាន់តែភ្លឺច្បាស់ជាងមុន និងសន្សំសំចៃថាមពលថ្មបាន 25 %។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួន នៃគំរូ Concept ស្មាតហ្វូនត្រកូល S ជំនាន់ក្រោយ របស់ Samsung ដែលនឹងបង្ហាញខ្លួន នៅថ្ងៃទី 14 ខែមីនា ខាងមុខនេះ។




ជាចុងក្រោយ អ្នកជំនាញរចនាម៉ូដ Martin Hajek បានប៉ាន់ស្មានថា Galaxy S IV នឹងមានគែមស្តើងអេក្រង់ 5 inch និងផ្នែកខាងក្រោម សំបកធ្វើពីជ័រ។ ទស្សនាវីដេអូ៖
ដោយ៖ សិលាប្រភព៖ VE