ភ្នំពេញ៖ ខណៈដែលអាជ្ញាធរ កំពុងមមាញឹក ក្នុងការរក្សា សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពេលរដូវ ឃោសនាបោះឆ្នោតនោះ ម្ចាស់សំណង់ម្នាក់ បានលួចសាងសង់ផ្ទះដោយខុសច្បាប់គឺសង់រំលោភលើព្រែក និង លើបង្កាន់ដៃស្ពាន   ដែលច្បាប់បានហាមឃាត់។ សំណង់មួយនេះ    បាននិងកំពុង សាងសង់នៅលើមាត់ព្រែកប្រា  ពិសេសសង់ នៅជាប់ស្ពាន ដោយគងពីលើបង្កាន់ ដៃស្ពាន យ៉ាងរលូន គិតមក ដល់ពេលនេះ ។

សំណង់នោះ សាងសង់បានប្រមាណ ២០ភាគរយហើយ ដូច្នេះសូមអាជ្ញាធរសង្កាត់ខណ្ឌត្រូវមានវិធានបន្ទាន់ ចុះទៅឃាត់ និងឲ្យធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការសាងសង់ ជាបន្ទាន់ ។

ពាក់ព័ន្ធនឹង ករណីលួចសាងសង់ផ្ទះ នៅលើព្រែក និងនៅលើបង្កាន់ដៃស្ពាននេះ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី   បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា ចំពោះបញ្ហានេះ អាជ្ញាធរ សង្កាត់ បានរាយការណ៍ទៅខណ្ឌហើយ ។

លោកបន្តថា តាមការណែនាំ របស់អភិបាលខណ្ឌ លោក គួច ចំរើន ឲ្យអាជ្ញាធរសង្កាត់ ចាត់វិធានការទប់ស្កាត់ ចំពោះសំណង់អនាធិបតេយ្យនិងសំណង់មិនរៀបរយ ដែលបានសាងសង់លើ ដីរដ្ឋ ឬដីសាធារណ: តួយ៉ាង ដូចជា សំណង់កំពុងសាងសង់នេះ មិនត្រឹមតែសង់រំលោភលើ ចំណីមាត់ព្រែកប្រាទេ គឺសង់រំលោភមក លើបង្កាន់   ដៃស្ពានព្រែកប្រាតែម្តង ដែលទង្វើនេះ គឺអាជ្ញាធរ មិនអនុញ្ញាត ឡើយ ហើយ ត្រូវស្នើឲ្យម្ចាស់សំណង់ ត្រូវធ្វើការរុះរើជាបន្ទាន់ ។

លោកបញ្ជាក់ទៀតថា បើម្ចាស់ទីតាំងនៅតែរឹងទទឹងអាជ្ញាធរ និងចុះទៅវាយ កំទេចចោល ដោយគ្មានការយោគយល់ឡើយ។ លោកបានឲ្យដឹងថា សំណង់អត់ច្បាប់មួយនេះ បានលួច សាងសង់ក្នុងអំឡុង ពេលឃោសនា បោះឆ្នោតនេះ។ សំណង់នោះ មានទំហំ ប្រមាណជា៤ម៉ែត្រ គុណនិង៥មែត្រគឺស្ថិតនៅលើព្រែកប្រា ព្រំប្រទល់ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីក្នុង ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ មានម្ចាស់ឈ្មោះមាស ម៉ាលីន ភេទស្រី អាយុ៥១ឆ្នាំ ជាអាជីវករ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល