អ្នកមីងTeresa Widener មានអាយុ៤៥ឆ្នាំមកពីBedford, Virginia សហរដ្ឋអាមេរិចមានទំលាប់ហូបចុកចម្លែកបំផុត។ រាល់ពេលញ៉ាំអាហារ គាត់តែងស្រូបនូវធូលីកខ្វក់ ដំបំបែកដុំក្រួសតូចៗ និងហូបភ្លក់រសជាតិវាអស់រយះពេលជាង២០ឆ្នាំមកហើយ។ ក្រុមគ្រូពេទ្យបានឲដឹងថា ការចូលចិត្តហូបចុករបស់ប្លែកៗរបស់មីងTeresa គឺបណ្តាលមកពីជំងឺPica ដែលធ្វើឲញៀនញ៉ាំវត្ថុប្លែកៗដែលមិនមែនជារបស់ញ៉ាំ។ Teresaបានឲដឹងថា គាត់ញ៉ាំទំពារដុំថ្មតូចៗក្នុងមាត់បានយ៉ាងងាយស្រួល។ គាត់និយាយបន្ថែមៈ ខ្ញុំចូលចិត្តញ៉ាំដុំក្រួសណាស់ព្រោះវាមានរសជាតិដី បើមានវាពីរបីដុំក្នុងផ្ទះខ្ញុំមានអារម្មណ៏ស្រួលចិត្តជាង ពិសេសពេលដែលខ្ញុំមិនសប្បាយចិត្ត ។

/

/

អ្នកមីង Teresa មានចំណង់ចំនូលចិត្តញ៉ាំដុំក្រួសអស់រយះពេលជាង២០ឆ្នាំ

ពេលខ្លះ អ្នកមីងTeresa មិនបានទាំងលាងសំអាតដុំក្រួសឲស្អាតទេ ព្រោះចូលចិត្តរសជាតិកខ្វក់ដែលមានជាប់នឹងដុំក្រួសនោះ។ គាត់ក៏បានឲដឹងថា គាត់ញ៉ាំដុំក្រួសនេះគឺដើម្បីបន្ថែមជាតិដែកក្នុងខ្លួនរបស់គាត់៕

ដោយ៖ nanoប្រភព៖ k14