ថ្មីៗនេះ Forum ជាច្រើននៅកូរ៉េខាងត្បូងកំពុងមានការភ្ញាក់ផ្អើល នឹងការលេចចេញនូវរូបភាពពីរសន្លឹករបស់តារាចម្រៀងស្រីកូរ៉េនាង Sori ក្នុងស្ថានភានមិនពាក់អាវនៅលើគ្រែ។
ជាក់ស្តែងក្រោយពេលលេចចេញនូវរូបភាពនេះ ខាង Sori បាននិយាយថា រូបភាពទាំងនោះគឺត្រូវបានថតនៅពេលដែលនាង ទៅហាងថែរក្សាស្បែក និងគូររូបស្មាខាងក្រោយ តាមបែបឥណ្ឌា។

តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Sori បានឲ្យដឹងថា: វាជារឿងមិនសប្បាយចិត្តមួយ នៅពេលមានរឿងដូច្នេះកើតឡើងនៅពេលនេះ។ តាមរយះការស៊ើបអង្កេតនៅលើអ៊ីនធឺណេត ពួកយើងរកឃើញថារូបភាពសិចស៊ីរបស់ Sori ត្រូវបានថតចេញពីទូរស័ព្ទមួយ កាលពីពីរបីសប្តាហ៍មុននេះ។ ពួកយើងកំពុងតែតាមដានថែមទៀតតាមរយះ IP ដើម្បីស្វែងរកទីតាំងកុំព្យូទ័រ ដែលបង្ហោះរូបភាពទាំងនេះឡើង។ ពួកយើងនឹងមានចំណាត់ការតាមច្បាប់ នៅពេលយើងរកឃើញវា ៕

ដោយ៖ សិលាប្រភព៖ VGT