តារាប្រកួតប្រជែងផ្នែកចម្រៀង​ Hip Hop ពីរនាក់គឺលោក Chris Brown នឹងលោក Drake បានធ្វើអោយ Nightclub នៅក្នុងទីក្រុង New York មួយកន្លែងក្លាយទៅជាតំបន់មានសង្រ្គាម។ហើយបានធ្វើអោយអ្នកដែលគ្មានពាក់ព័ន្ធរងរបួសដល់ទៅ ៤នាក់នឹងត្រូវបានបញ្ជូនទៅពេទ្យកាលពីព្រឹកថ្ងៃព្រហស្បត្ត៏នេះ ដោយសារតែពួកគេបានវាយតប់គ្នាដោយសារតែតារាចម្រៀងPop ម្នាក់គឺនាង Rihanna ។

ដោយសារតែរឿងហេតុនេះ ក៏បានធ្វើអោយអ្នកទេសចរណ៏អូស្រ្តាលីម្នាក់ត្រូវដេរស្នាមរបូសដល់ទៅ ១៦ថ្នេរស្របពេលដែលក្បាលរបស់នាងត្រូវរបួសដោយសារដបហោះ។ បើយោងតាមសាក្សីបានអោយដឹងថា ពួកគេបានចាប់ផ្តើមវាយគ្នាដោយសារតែ​ ដំបូង Chris Brown បានអញ្ជើញ Drake ក្នុងការផឹកស្រា Champage ដោយហុចដបស្រាមួយដបទៅគេ តែបន្តិចក្រោយមក Drake ក៏បានហុចស្រាមួយដបទៅ Chris Brown វិញដោយបានសរសេរថា៖ I'mF**** the love of your life, deal with if ភ្លាមៗនោះពួកគេក៏បានវាយតប់គ្នាតែម្តង។

width=482                  អ្នករងរបួសក្បាលធ្ងន់ធ្ងរម្នាក់ ត្រូវដេរមុខរបួស ១៦ ថ្នេរ

Chris Brown មានវ័យ ២៣ឆ្នាំ ដែលជាអតីតមិត្តប្រុស Rihanna ហើយពួកគេបានចែកផ្លូវគ្នាកាលពីឆ្នាំ ២០០៩ ហើយក្រោយមកនាងក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងលោកDrake ។ បើតាមរបាយការណ៍បានអោយដឹងថា Rihanna ថ្មីៗនេះនាងក៏កំពុងស្តារទំនាក់ទំនងស្នេហាវិញជាមួយនិង Chris Brown ហើយក៏ជាហេតុធ្វើអោយលោក Drake មានការខឹងសម្បាយ៉ាងខ្លាំង។ ក្រោយពីរឿងឧបទ្ទេវហេតុនេះ ក៏បានអោយដឹងថា អ្នកដែលគ្មានពាក់ព័ន្ធបានរង់របួសដល់ទៅ ៨នាក់ក្នុងនោះនាង Hollie បានរងរបួសធ្ងន់ជាងគេ ដោយនាងត្រូវដេរដល់ទៅ ១៦ថ្នេរហើយក៏មានអ្នករងរបួសផ្សេងទៀតដូចជា៖ Chris Brown ដាច់ចង្កាមួយដុំ​ នឹងអង្គរក្សបានរងរបូសក្បាល។

width=484   Chris Brown រងរបួសដាច់ចង្កាមួយដុំ ក្រោយពីបានវាយជាមួយគូប្រជែងស្នេហា Drake

width=487           អង្គរក្ស Chris Brown រងរបួសក្បាលជាទម្ងន់ កំពុងដេកសំរាកនៅមន្ទីរពេទ្យ

បើយោងតាមភ្នាក់ងារស៊ីបអង្កេត របស់ក្រុមមន្រ្តីប៉ូលីសបានអោយដឹងថា រឿងហេតុនេះបានកើតឡើងដោយសារ ដៃគូប្រកួតប្រជែងស្នេហាមួយគូ គឺលោក Chris Brown នឹងលោក Drakeចំអកឡកឡើយអោយគ្នាពីទំនាក់ទំនងស្នេហាជាមួយនឹងនាង Rihanna លុះបន្តិចក្រោយមកការកើតជាជម្លោះ និងបានវាយតប់គ្នា ដែលករណីនេះមិនត្រឹមតែធ្វើអោយពួកគេមានរបួសប៉ុណ្ណោះទេ តែក៏ធ្វើអោយជនស៊ីវិលផ្សេងទៀត រងរបួសធ្ងន់ផងដែរ។

width=495

                          ទិដ្ឋភាពរូមក្នុ​ង Nightclub ក្រោយពីកើតជម្លោះលើសពីនេះទៅទៀត បើយោងតាម ក្រុមមន្រ្តីប៉ូលីសរបស់ក្រុងញ៉ូយ៉ក បាននិយាយថា៖ មានមនុស្សជាច្រើនបានរងរបួសរួមមាន៖ Chris Brown, អង្គរក្សរបស់គេរងរបួសក្បាលជាទម្ងន់ បុរស ២នាក់ ក៏ដូចជា ស្រ្តី ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ហើយយ៉ាងហោចណាស់មានអ្នករងរបួស ៣នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យ៕

ដោយ ៖ រិទ្ធីប្រភព ៖ dailymail