អាមេរិក៖ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Utah's Brighamកាលពីពេលថ្មីៗនេះថា កោះមួយនៅក្នុងរដ្ឋហាវ៉ៃ និងក្លាយទៅជាដីរាបមិនខាន។

width=457

ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមថា Oahu's Koolau និង Waianae គឺជាកម្រងកោះ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំ និងដៃសមុទ្រ ដែលផ្ទុកទៅដោយព្រៃឈើរុក្ខជាតិ ដ៏ស្រស់ស្អាត និងថែមទាំងធនធានរ៉ែធម្មជាតិ ដ៏ម្បូរបែប​ទៀតផង។ តែវានឹងត្រូវបាត់បង់ ដោយសារសំណឹកដីឬបន្ទុះភ្នំភ្លើង នឹងជិតកើតមានឡើងក្នុងពេលឆាប់ៗនេះ។

width=463

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដចង់អោយរដ្ឋាភិបាល ទាញយកនូវធនធានទាំងនោះ មកប្រើប្រាស់ខ្លះៗដែរ។ តែគេ ក៏គិតរកមធ្យោបាយ ដោះស្រាយធ្វើយ៉ាងណាកុំអោយវានឹងបាត់បង់ងាយៗ បែបនេះដែរ៕

ដោយ៖ រក្សាប្រភព៖ research