អតីតពិធីការិនី សម្បូរវោហាសាស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ពេជ្រ សេរីរ័ត្នហាក់ ត្រូវបានព័ត៌មាន ជាច្រើនបក់បោកមកលើនាង យ៉ាងសន្ធាប់ស្ទើរ ងើបមុខលែង រួចដោយកាលពីកន្លងពេលទៅ នាងត្រូវបាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ពិធីការិនីរូបនេះសំងំមានកូនស្ងាត់ៗ។
មិនតែប៉ុណ្ណោះស្រាប់តែថ្មីៗនេះ អតីតពិធីការិនី ដែលមាន ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈកញ្ញាពេជ្រ សេរីរ័ត្នត្រូវបានបណ្តាញ សារព័ត៌មានជាច្រើន ចុះផ្សាយយ៉ាងកក្រឹកកក្រេងថា នាងចង់វិលរក ឆ្នាំងបាយចាស់របស់នាងឡើងវិញ ។ តែទោះជាយ៉ាងណា ព័ត៌មានទាំងអស់នេះហាក់កំពុងតែ ស្ងប់ស្ងាត់បន្តិចហើយ បន្ទាប់ពីនាងបាន ចេញមុខអះអាង ប្រាប់បណ្តាញសារព័ត៌មានរួចមក។
ថ្វីត្បិតតែពិធីការិនីរូបនេះ បានចេញមុខ អះអាងយ៉ាងនេះក្តី ក៏ប៉ុន្តែមហាជន មួយចំនួននៅតែរង់ចាំ តាមដានអំពីរឿងរ៉ាវ របស់នាងជាប់ជានិច្ចថា រឿងទាំងនេះទៅជាយ៉ាងណា ពិតប្រាកដដូចដែល បណ្តាញសារព័ត៌មានចុះផ្សាយ ឬទេ ។
ដូច្នេះមានន័យថា រឿងរាវទាំងអស់ របស់កញ្ញា ពេជ្រ សេរីរ័ត្នដែល បណ្តាញសារព័ត៌មានបានចុះផ្សាយគឺកំពុងតែ ស្ថិតនៅក្នុងរង្វង់ កែវភ្នែវរបស់មហាជននៅឡើយ។
ដោយឡែកអ្វីដែលធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺត្រង់ថាថ្មីៗនេះពិធីការិនីសម្បូររឿងអាស្រូវ មិនចេះចប់មិនចេះហើយរូបនេះ ត្រូវបានមហាជនមើលឃើញថានាងហាក់សម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាងខុសពីធម្មតា។
មូលហេតុដែលនាំឲ្យមហាជននិយាយ បែបនេះដោយសារតែកាល ពីពេលមុនៗ កញ្ញា ពេជ្រ សេរីរ័ត្នហាក់មិនសូវបញ្ចេញដើមទ្រូងដល់ម្លឹងនោះទេពោលគឺនាងស្លៀកពាក់ជិតៗ មិនដែលបញ្ចេញសម្រស់ដើមទ្រូង របស់នាងដូចជាពេលនេះនោះទេ។
មិនតែប៉ុណ្ណោះសូម្បីតែអ្នកនៅក្នុងចង្កោម សិល្បៈដូចនាងពួកគេក៏លាន់មាត់ស្ទើរគ្រប់ៗគ្នាផងដែរ ព្រោះនៅពេលទៅចូលរួមពិធីមិត្តភក្តិនៅក្នុងចង្កោម សិល្បៈជាមួយគ្នាម្តងៗ គេតែងតែឃើញនាងស្លៀបពាក់បែបសិចស៊ីខុសពីអតីតកាល ។
ជាពិសេសទៅទៀតនោះថ្មីៗនេះនៅក្នុង Account Facebook របស់ស្រីស្រស់សម្បូរស្នេហ៍ ពេជ្រ សេរីរ័ត្ន មហាជនក៏បានឃើញរូបភាពសិចស៊ី របស់នាងជាច្រើនសន្លឹកផងដែរ ដោយនាងបានបង្ហោះ នៅលើបណ្តាញ ដ៏ពេញនិយមមួយនេះ ។
ទោះជាយ៉ាងណាការបង្ហោះរូបភាព សិចស៊ីបញ្ចេញដើមទ្រូង របស់នាងនាពេលនេះត្រូវ មហាជនជាច្រើនយល់ឃើញថា កញ្ញា ពេជ្រ សេរីរ័ត្នបញ្ចេញភាពសិចស៊ី របស់នាងខុសពីធម្មតា ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល