Deadpool ជាខ្សែភាពយន្តបែប 2D និង 4DX ដែលនិយាយអំពីកំពូលវីរបុរសបែបកំប្លែង និងតែងតែ ប្រឆាំងនឹងវីរបុរសផ្សេងទៀត រួមទាំង ​បង្ហាញ  អំពីរឿងរ៉ាវ  របស់   អតីតកងកម្លាំងពិសេសស៊ីឈ្នួល Wade Wilson  ដែលបាន ឆ្លង កាត់  នូវការពិសោធន៍ រួច  បា នប្រែក្លាយខ្លួនគាត់អោយក្លាយទៅ ជា មនុស្ស​ អមតៈ។ ផ្គួបជាមួយនឹងសព្វាវុធ  ដ៏អស្ចារ្យ  និង  ភាព កំប្លុក កំប្លែង វីរបុរស Deadpool តាម ប្រមាញ់ មនុស្សម្នាក់ដែលព្យាយាមសំលាប់ជីវិតគាត់។

/

រឿង Deadpool បាន ដក ស្រង់ចេញ ពី សៀវភៅ តុក្កតារបស់ Marvel  សម្តែង  ដោយលោក Ryan Reynolds ជាតួ Deadpool   និង មាន ការ ចូលរួម ពី សមាជិកក្រុមជាច្រើននៅក្នុងរឿង Xmen ថែម ទៀត ផង។​ អ្វីដែលអស្ចារ្យជាងនេះទៅទៀត កាលពីថ្ងៃទី១នៃការចាក់ បញ្ចាំង រឿង Deadpool គឺថា មានមនុស្សទៅមើលយ៉ាងច្រើនកុះករនៅ   គ្រប់ រោង ភាពយន្តដល់ថ្នាក់មានការបន្ថែមម៉ោងនៃការ ចាប់ បញ្ចាំង  នៅថ្ងៃបន្ទាប់ថែម  ទៀត ផង។ ហ្វេនដែលបានទស្សនារឿងនេះហើយបាននិយាយថា រឿង Deadpool នេះពិតជាល្អមើលមិន   ដាច់ ពី មាត់។  បើចង់ដឹងច្បាស់ថាមូលហេតុអ្វីបានជារឿង Deadpool នេះទទួលបានការគាំទ្រពីទស្សនិកជនច្រើនដល់ថ្នាក់នេះ   កុំភ្លេចមកទស្សនា ទាំងអស់ គ្នា។

/

ចំណាំ: នៅពេលដែលទស្សនារឿង Deadpool ចប់ កុំទាន់អាលចេញពី  រោងកុនណា ព្រោះ Dead - poolនឹងមានឈុតពិសេសនៅចុងបញ្ចប់នៃរឿង ហើយអ្នកដែល មានអាយុចាប់ ពី១៨ឆ្នាំ ឡើង ទៅ ទើបអនុញ្ញាតឲ្យចូលទស្សនា។

/

 

ទស្សនា Trailer នៅទីនេះ

គួររំឮកថាដើម្បីទទួល បាន ពត៌មាន លំអិត ពីភាពយន្ត នេះ និង  ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គមដូចជា : www. facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia , www.cinema.com .kh ហើយក៏អាច add​ ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួល បាន រង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited