ថៃ ៖ Dj Push Puttichai និងនាង Aom Sushar បានចែករំលែកនូវអារម្មណ៍ពិតរបស់ពួកគេអំពីការសម្តែងរឿង Boss & Me ជាមួយគ្នាពេលក្រុងពាលីរឿងនេះ ។
ខ្ញុំខានសម្តែងរឿងកំប្លែងបែបរ៉ូមែនទិចបែបនេះមកយូរហើយ រឿងនេះនឹងធ្វើឲ្យខ្ញុំមានការប្រកួតប្រជែងកាន់តែច្រើនឡើង។ ជាធម្មតាសម្តែងជាសុភាពបុរស ប៉ុន្តែក្នុងរឿងនេះ ខ្ញុំសម្តែងជាតួមនុស្សប្រុសស្ងៀមស្ងាត់ម្នាក់ ហើយរឿងនេះកំពុងតែចាប់ផ្តើមថត លោក Dj Push Puttichai បញ្ជាក់ ។
ងាកមកស្តាប់សម្តីរបស់ នាង Aom Sushar វិញ នាងបាននិយាយថា នៅពេលដែលខ្ញុំបានអានរឿងមួយនេះ ខ្ញុំចូលចិត្តវាខ្លាំងណាស់ ហើយវាគឺជាលើកដំបូងរបស់ខ្ញុំដែលបានសម្តែងជាមួយនិង Dj Push Puttichai ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate