ថៃ ៖ នៅក្នុងវិស័យសិល្បៈថៃ តារាសម្តែងជាច្រើនបានបង្កើតកូនមកដែលពោលពេញទៅដោយទេពកោសល្យជាមួយនិងរូបរាងដ៏ទាក់ទាញ ។ តើអ្នកអាចស្រម៉ៃដែលទេថា តើពួកគេនឹងស្រស់សង្ហាយ៉ាងណានៅពេលដែលក្មេងៗទាំងនោះធំដឹងក្តី?
តោះទៅស្គាល់ក្មេងប្រុសទាំងបីដួង ដែលជាកូនប្រុសរបស់តារាល្បីៗនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។
១. Yorch Yongsin
ត្រូវបានគេស្គាល់ថាជាកូនរបស់តួប្រុសក្នុងរឿង Khun Seuk កាលពីឆ្នាំ ២០១២ ប៉ុន្តែតារាសម្តែងរូបនេះ ត្រូវបានគេស្គាល់កាន់តែច្បាស់នៅក្នុងរឿង Tong Neu Gao នៅក្នុងឆ្នាំ ២០១៣ ។ Nong Yorch កើតនៅក្នុងខែមេសា ថ្ងៃទី ១១ ខែ ២០០២ ។

២. Flute Chinnaphat
គាត់បានបង្ហាញខ្លួននៅក្នុងរឿងភាគមួយដែលមានចំណងជើងថា Duay Rang Haeng Ruk និងរឿង Jao Noo Taekwando ។ ក្មេងប្រុសរូបសង្ហានេះកើតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០០០ ។ ហើយពេលនេះគាត់មានអាយុ ១៨ ឆ្នាំហើយ ។

៣. Gino Chayanin
ក្មេងប្រុសរូបនេះត្រូវបានគេស្គាល់ថា ជាកូនរបស់តារាសម្តែងក្នុងរឿង Sung Tong នៅក្នុងឆ្នាំ ២០០៧ ។ ក្មេងប្រុសរូបនេះកើតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៥ ។ គិតមកដល់បច្ចុប្បន្នក្មេងប្រុសរូបនេះមានអាយុ ១៣ ឆ្នាំហើយ ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate