Robert Downey Jr ដែលយើងបានស្គាល់ថាជា Iron Man នោះ បានបញ្ជាក់ថានឹងដើរតួជាPinocchio និង Gepetto ដែលជាអ្នកធ្វើតុក្កតាឈើ Pinocchio ដែលជារឿងព្រេងនិទានដ៏ល្បីទាំងពីយូរមកហើយនោះ ។

Ironរឿងនេះមានចំណងជើងថា Pinochhio ដែលត្រូវបានក្រុមហ៊ុន Warner Bros ជាអ្នករៀបចំថតសារជាថ្មី ។ កាលពីខែ ឧសភា ព័ត៌មានមួយចំនួនបានអោយដឹងថា Ben Stiller នឹងចូលរួមក្នុងការសំដែងជាមួយនិង Robert Downey Jr ជាតួសត្វកណ្តូប តែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។

IronPinocchio គឹជារឿងព្រេងនិទាន សរសេរដោយអ្នកនិពន្ធអ៊ីតាលី Carlo Collodi ១៨៨៣ បន្តមកឆ្នាំ ១៩៤០ ខាងក្រុមហ៊ុន Disney ក៏បានធ្វើទៅជាតុក្កតាគំនូរជីវចល ។ ក្នុងរឿងថ្មីនេះ សាច់រឿងនឹងផ្តោតទៅលើដំណើររបស់ Gepetto ស្វែងរក Pinocchio ។ Pinocchio នៅមិនទាន់បញ្ជាក់ពីថ្ងៃបញ្ចាំងនៅឡើយទេ តែយើងសង្ឃឹមថារឿងនេះ នឹងចេញមកក្នុងពេលឆាប់ៗនេះ ៕

Iron

 

ដោយ ៖ លីលីប្រភព ៖ k14