ឆ្លងកាត់អាយុកាលជាប្រវត្តិសាស្រ្តដ៏យូរមកហើយនោះ Range Rover បានធ្វើការរចនាម៉ូតដោយមិនមានផ្លាស់ប្តូរអ្វីច្រើនឡើយ ចាប់តាំងពីស៊េរីដំបូង។ បញ្ហានេះត្រូវបាន Land Roverនៅតែរក្សាដល់សព្វថ្ងៃក្នុងការបង្ហាញខ្លួនរបស់ Range Rover ជំនាន់ទី4។

ថ្មីៗនេះ ក្រុម paparazzi(ប្រមាញ់រូប) បានថតបាននូវរូបភាពរថយន្តទំនើប Range Rover 2014 ពេលវាកំពុងរត់សាកល្បងលើដងផ្លូវ ដោយក្លែងបន្លំភ្នែក សំបកខាងក្រៅ។ តាមរយះរូបថតទាំងនោះ វិស្វករIvan Martinovic បានប្រើប្រាស់នូវកម្មវិធីជំនាញ ដើម្បីប្រែពណ៌រថយន្តទាំងនោះទៅជា SUV ប្រណិតជំនាន់ថ្មី។

/

Range Rover 2014 ដែល Ivan Martinovic ប្រើកម្មវិធីប្តូរពណ៌

កំលាំងម៉ាស៊ីនរបស់រថយន្តស៊េរីថ្មីនេះត្រូវបានផ្លាស់ប្តូរ។ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសបានបំពាក់ដល់ Range Rover 2014 ស៊េរី roadster F-Type និងស៊េរី Hybrid នូវកំលាំងម៉ាស៊ីនV6 3.0L Supercharged ដោយJaguar និង Land Rover ផលិតវាមានថាមពល 375 សេស។ ស៊េរី Hybrid កំរិតសន្សំសំចៃប្រេងបានល្អជាងមុន និងស្និទ្ធិជាមួយបរិស្ថានច្រើនជាងមុន។ Range Rover ជំនាន់ក្រោយនេះ មានទំងន់ស្រាលជាងស៊េរីដែលកំពុងចរាចរសព្វថ្ងៃដល់ទៅ450 kg។

ខាងក្រោមនេះជាបណ្តាររូបភាពRange Rover 2014 ដែលក្រុមអ្នកថតរូប ថតបានតាមដងផ្លូវសូមទស្សនាទាំងអស់គ្នា!

/

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ zing