អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែលដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិកឯណ្ណោះវិញ គេបានយកឆ្អឹងសត្វថ្នាក់ល្មូន និងកំណកផូលីសផ្សែងៗទៀត ដើម្បីធ្វើការវិភាគ។

អ្វីដែលក្រុមអ្នកវិទ្យាសាស្រ្ដ យកមកវិភាគនោះ គឺក្រុមសត្វល្មូនដែលមានជើង មុខក្រោយបួន និងវាជាសត្វកំណាចទៀតផង។ ហើយឧបករណ៍ ដែលគេយកមកវិភាគនោះគឺ Astonishing 3D ។

width=456

ការវិភាគ និងពិសោធន៍អាចរកឃើញថា សត្វមួយចំនួន ត្រូវបានកើតឡើងនៅលើផែនដីតាំងពី ៣៦០លានឆ្នាំឯណ្ណោះ។ ឯសត្វមួយចំនួនធំទៀត ហាក់បីដូចជា ទើបតែបាត់បង់ក្នុងរយៈពេល ១០០ឆ្នាំ កន្លងមកនេះ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ លោក Stephanie Pierce បណ្ឌិតស្រាវជ្រាវនៃសាកលវិទ្យាល័យ​ Royal Veterinary College បានមានប្រសាសន៍ថា ការស្រាវជា្រវពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកជំនាន់ក្រោយធ្វើសិក្សា និងស្រាវជ្រាវបន្ដទៀត៕

ដោយ៖ វត្ដីប្រភព៖ dailymail