ស្ទើរតែមិនគួរអោយជឿ ៖ និយាយពីថា វាគឺជាករណី ដ៏កម្រ នឹងស្ទើរតែមិនគួរអោយជឿ ខណៈពេល​ ដែលក្មេងស្រីម្នាក់ បែរជា ទៅជាប់គាំង នៅក្នុងម៉ាស៊ីន បោកគក់ ខោអាវទៅវិញ អំឡុងពេល​ ដែលនាង លេងរត់បិទពួន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រី ដែលជា ជនរងគ្រោះ រូបនោះ មានឈ្មោះថា Trinity មានវ័យ ១១ ឆ្នាំ ហើយករណី ដ៏កម្រ ខាងលើនេះ​ បានកើតឡើង នៅឯរដ្ឋ Utah សហរដ្ឋអាមេរិក ។ ខណៈជាគូកន លេងរត់បិទពួន ជាមួយនឹងគ្នា បងប្អូនស្រី ជនរងគ្រោះ ក៏ដូចជា បងប្អូនជីដូន មួយបានសម្រេចចិត្ត ជួយសង្គ្រោះនាង ដោយខ្លួនឯងផ្ទាល់ ពោលគឺ បានប្រើប័រ និងដុំទឹកកកជាដើម។

width=492

ជំនួយអោយការជួយសង្គ្រោះ នាងចេញមកក្រៅ មិនបាន ហើយក៏បានធ្វើអោយនាងរងា ថែមមួយកំរិត ទៀត ដូច្នេះ ពួកគេ ក៏បានសម្រេចចិត្ត ចាក់ទៅក្តៅចូលបន្ថែមទៀត ផ្ទាល់តែម្តង ស្ថានការណ៍ រឹតតែអា ក្រក់នឹងមិនអាចដោះស្រាយបាន ពួកគេ ក៏បានសម្រេចចិត្ត ប្រាប់ម្តាយ របស់ពួកគេ រហូតដល់ថ្នាក់ សុំ ជំនួយជាបទអន្តរាគមន៍ ពីភ្នាក់ងារ សង្គ្រោះបន្ទាន់ ៩១១ ទាល់តែបាន ។ ក្រោយមកទៀត ខណៈមាន កិច្ចអន្តរាគមន៍ ជាពិសេសហើយនោះ ក្មេងស្រី ក៏ត្រូវបានគេ ជួយសង្គ្រោះ អោយមានសេរីភាពឡើង វិញ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ