ថៃ ៖ នាង Anne Thongprasom បានប្រលូកក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកហើយ ប៉ុន្តែមានមនុស្សភាគច្រើនមិនដែលបានស្គាល់មុខប្អូនប្រុសរបស់នាងនោះទេ ។

នៅក្នុងកម្មវិធីកំសាន្តមួយ តារាសម្តែងវ័យ ៤១ ឆ្នាំរូបនេះបានបង្ហាញមុខប្អូនប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Boong ។

ប្រភពដដែលបានបន្តទៀតថា លោក Boong មានអាយុតិចជាង នាង Anne Thongprasom ដល់ទៅ ៦ ឆ្នាំ ពោលគឺលោកមានអាយុ ៣៥ ឆ្នាំ ។ នាង Anne និយាយថា មនុស្សភាគច្រើនមិនធ្លាប់ស្គាល់ប្អូនប្រុសនោះទេ ពីព្រោះនាងបានបញ្ចូនប្អូនទៅរៀននៅឯបរទេសបន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅក្នុងស្រុកថៃ ។ 

/

នៅក្នុងប្រទេសថៃ លោក Boong បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនង បន្ទាប់មកទៅរៀនផ្នែកចំម្អិននៅឯក្រៅប្រទេស ។ បន្ទាប់ពីត្រលប់មកប្រទេសថៃវិញ ថ្មីៗនេះប្អូនប្រុសរបស់តារាស្រីរូបនេះ ធ្វើការជាមួយនិងនាង Anne Thongprasom ផ្ទាល់តែម្តង ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate