ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឆ័យ លីដាឡែន បានដឹកដៃស្វាមី ចូលរោងការតាម ប្រពៃណី នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែមករារួចមក គេសង្កេតឃើញថា គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ បានបង្ហាញ ភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល បង្អួតទស្សនិកជនមិនតិចទេ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។

រូបថតជាច្រើនសន្លឹក បានបង្ហាញពីស្នេហាផ្អែមល្ហែម រវាងអ្នកនាង ឆ័យ លីដាឡែន និងស្វាមីឱបថើប បឺតមាត់គ្នាយ៉ាង មានក្តីសុខ និងមិនខ្វល់ពីក្រសែភ្នែក មហាជនឡើយ។ មិនតែប៉ុណ្ណោះនាង និងស្វាមីក៏បានយករូបថត ទាំងនោះមក បង្អួតទស្សនិកជន និងអ្នកគាំទ្រនៅលើ Facebook ជាច្រើនពាន់នាក់ឲ្យបានដឹង។

តាមរយៈការបង្ហាញកាយវិការ ស្អិតល្មួតជាមួយគ្នាប្រៀបដូចជា ស្ករតាំងម៉ែ របស់ស្វាមីភរិយារបស់ អ្នកនាង ឆ័យ លីដាឡែន បែបនេះមានទាំងអ្នកសិល្បៈ និងក្រៅរង្វង់សិល្បៈជាច្រើន មានការច្រណែន ចំពោះស្នេហាខុសវ័យមួយគូ នេះជាខ្លាំង ដោយជានិច្ចកាល ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែម និងបណ្តើរគ្នាមិនដាច់ឡើយ ។

ក្រោយពីតារាស្រីសម្បូរសាច់ដើមទ្រូង អ្នកនាង ឆ័យ លីដាឡែន បានរៀបការ នៅខេត្តបាត់ដំបងរួច នៅថ្ងៃទី២៣ ខែមករា នេះ នាងនិងស្វាមីក៏មានគម្រោងរៀបចំ ពិធីកាត់ចំណងដៃនៅអគារ D នៅកោះពេជ្រដោយមានការអញ្ជើញ ចូល រួមពីអ្នកសិល្បៈ ជាច្រើនផងដែរ៕

/

/

/

/

ផ្ដល់សិទ្ធដោយ៖ Lookingtoday