ថៃ ៖ លោក Tik Jesdaporn ត្រូវបានគេដឹងថាគាត់គឺជាតារាសម្តែងដ៏ល្បីឈ្មោះនិងមានទេពកោសល្យខ្ពស់ រហូតធ្វើឲ្យម្តាយរបស់លោក Nine Naphat កោតសរសើរតារាប្រុសរូបនេះមិនដាច់ពីមាត់សោះ ។ 

ហើយកាលពីថ្ងៃទី ០៣ ខែកុម្ភះ អ្នកស្រី Mo Pimpaka ដែលជាម្តាយរបស់ Nine Naphat បានជួបជាមួយនិងលោក Tik Jesdaporn ដោយផ្ទាល់ ជាពិសេសនោះមើលទៅអ្នកស្រីហាក់រៀបចំខ្លួនមិនត្រូវ ហើយអៀនខ្លាំងទៀតផង ។ 

នៅក្នុងនោះផងដែរ លោក Nine Naphat បាននិយាយថា នេះគឺជាលើកទីមួយដែលឃើញម្តាយរបស់ខ្លួនបញ្ចេញកាយវិការបែបនេះ រហូតធ្វើឲ្យទប់សំណើចមិនបាន ។ មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់អ្នកស្រី Mo Pimpaka ក៏បានបង្ហោះវីដេអូរបស់គាត់នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់របស់លោកដើម្បីចែករំលែកដល់ហ្វេនៗថែមទៀតផង ៕

/

/

អ្នកស្រី Mo Pimpaka និងកូនប្រុសរបស់គាត់គឺលោក Nine Naphat 

 

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook