(កណ្តាល)៖ ប្លន់ប្រដាប់អាវុធទៀតហើយ នៅទឹកដីខេត្តកណ្តាលនៅមុននេះបន្តិច ប្រហែលម៉ោងជិត១០ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ មានករណីចោរមួយក្រុម មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងអាកា និងកាំភ្លើងខ្លី បានបើករថយន្តមួយគ្រឿង ទៅប្លន់ផ្ទះលក់ចាប់ហួយ នៅជិតភ្នំប្រសិទ្ធ ភូមិតាគូក ស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែជនរងគ្រោះមិនមានរងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ជាស្រ្តីមានគ្នា២នាក់ រកស៊ីលក់ចាប់ហួយនៅផ្ទះ ស្រាប់តែជនសង្ស័យ មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង និងរថយន្តមួយគ្រឿងចូលទៅភ្ជង់ និងប្លន់យកទ្រព្យ សម្បត្តិរួចហើយ បើករថយន្តគេចបាត់ ប៉ុន្តែមិនដឹងថា អស់ទ្រព្យប៉ុន្មាននោះទេ។

នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថកំពុងសហការគ្នាចុះទៅស្រាវជ្រាវ និងជួយអន្តរាគមន៍៕

width=730

width=730

មន្រ្តីអាវុធហត្ថកំពុងចុះទៅសួរជនរងគ្រោះដល់ផ្ទះ ក្រោយកើតហេតុភ្លាមៗ

width=730

width=730

width=730

width=730

width=730

width=730

width=730

កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្តកណ្តាល កំពុងសហការគ្នា តាមប្រមាញ់ក្រុមចោរប្លន់

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី