កូរ៉េ៖ ភាពស្រស់ស្អាត និងសមត្ថភាព របស់តារាស្រីកូរ៉េខាងត្បូង ពិតជាបានធ្វើឲ្យពួកគេ ទាញបាននូវប្រជាប្រិយភាព ទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែអ្នកគាំទ្រទាំងនោះ មិនបានគិតពីចំណុច ខ្វះខាត ឬចំណុចអាក្រក់មួយចំនួន នៃរាងកាយរបស់ពួកគេឡើយ ពោលគឺមិនចាប់អារម្មណ៍ ។ តារាស្រីដែលមានចំណុចបែបនេះ រួមមាន នាង Han Chae Young ,នា Yoona (SNSD) ,នាង Yoon Eun Hye ,នាង Ha Ji Won, នាង Park Shin Hye, នាង Yuri (SNSD) , នាងJi Hyun (4minute) ,នាង Lee Dae Hee និងនាង Sooyoung (SNSD)។

១, នាង Han Chae Young មានចង្កេះធំ សែ្បកដៃ និងជើងស្គមស្គាំងពេកនាង Han Chae Young ត្រូវបានជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីនៃភាពស្រស់ស្អាត របស់កូរ៉េ ហើយ នាងជាតារាដែលមានមុខស្រស់ បំផុតប្រចាំឆ្នាំ ។ ទោះបីជានាងស្រស់ស្អាត ឥតខ្ចោះក៏ដោយ ប៉ុន្តែនាងក៏មានចំណុចខ្វះខាតដែរ គឺមានទំហំចង្កេះធំពេក ខណៈស្បែក ដៃ និងជើងមានសភាពស្គមស្គាំង។ ដើម្បីបិទបាំងរាងកាយអាក្រក់នេះ នាង Han Chae Young ត្រូវជ្រើសរើសសម្លៀកបំពាក់ ឲ្យសមនឹងរាង ។

/

២,នាង YoonA (សមាជិក SNSD): ជើងរាងកោងតារាចម្រៀងស្រី ដ៏ល្បីមានភាពស្រស់ស្អាត លំដាប់កំពូល និងមានជើងដ៏ស្រស់ស្អាត នាង Yoona ត្រូវបានគេសង្កេតឃើញថា ជើងរបស់នាងមានរាងកោង ស្គមស្គាំង នៅពេលដែលនាង Yoona ស្លៀកខោ ឬសំពត់ខ្លីស្គមស្គាំង អាក្រក់មើលណាស់។

/

៣,នាងYoon Eun Hye: មុខមានខ្លាញ់ និងភ្លៅធំតារា The Queen branded នាង Yoon Eun Hye ជាតារា ដែលមានមុខជាតិខ្លាញ់ច្រើន ដូច្នេះសូម្បីតែការ ឡើងទម្ងន់តិចតួច អ្វីដែលជាចំណុចអាក្រក់ របស់នាង គឺនាងមានភ្លៅធំ ធ្វើឲ្យនាងមិនសូវហ៊ានស្លៀកខោទេ។

/

៤,នាង Ha Ji Won : កំភ្លៅធំពេកនាង Ha Ji Won ជាតារាដែលមានផ្ទៃមុខក្មេងជាងអាយុ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាងមាន ទំហំភ្លៅធំខ្លាំង នៅពេលនាង Ha Ji Won ស្លៀកសំពត់ខ្លី គឺអាក្រក់មើលណាស់។

/

៥,នាង Park Shin Hye: ជើងខ្លីរាងកាយនាង Park Shin Hye ធាត់ពេក ហើយចំណុចអាក្រក់បំផុត នៅលើរាងកាយ នាង Park Shin Hye គឺមានជើងខ្លី ពេលដើរទៅណាមកណា មានសភាពពិបាកបន្តិច។

/

៦,នាង Yuri (SNSD): ដៃជើងធំៗតារាមានមុខស្រស់ស្អាត នាង Yuri មានប្រជាប្រិយភាពខ្លាំង ហើយចំណុចអាក្រក់ របស់នាង គឺដៃ ជើងធំដូចមនុស្សប្រុស នៅពេលដែលនាង Yuri ស្លៀកខោខ្លី បញ្ចេញដៃជើងធំ ។

/

៧,នាងJi Hyun (4minute): ជើងស្គមស្គាំងមនុស្សភាគច្រើន មានជើងស្រឡូនគួរឲ្យស្រលាញ់ ចំណែកជើងស្រឡូន ដ៏ស្គមស្គាំងរបស់ នាង Ji Hyun សមាជិកក្រុម 4minute ជាចំណុចអាក្រក់ ដោយសារតែ ជើងរបស់នាងមានសភាព ស្គមស្គាំងពេក។

/

៨, នាង Lee Dae Hee:ស្បែកជើងស្គមស្គាំង និងជង្គង់ស្គមតារាសម្ដែង នាង Lee Dae Hee មានស្បែកជើង និងជង្គង់ស្គមស្គាំងពេក ប៉ុន្តែមើលទៅមានសភាព ដ៏ស្រស់ស្អាត នៅពេលដែលនាងស្លៀក សំពត់ខ្លី បណ្តាលឲ្យទស្សនិកជនជាច្រើន មានការភ័យខ្លាចដួល ពេលនាងដើរម្តងៗ។

/

៩, នាងSooyoung (SNSD): ជើង និងត្រគាកតូចនាង Sooyoung មានរូបរាងស្ដើង ហើយស្នាមញញឹម ដ៏មានមន្តស្នេហ៍ពូកែទាក់ទាញ ប្រជាប្រិយភាពណាស់ ទោះបីនាងមានចំណុចអាក្រក់ត្រង់ជើង និងត្រគាកតូចក៏ដោយ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល