កំសាន្ត ៖ លោក Great Warintorn បានចាប់ដៃគូសម្តែងជាលើកដំបូងជាមួយនិងនាង Bella Ranee ហើយតារាទាំងពីរដួងនេះក៏ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយសក្នុងកម្មវិធីកំសាន្តមួយដែលមានឈ្មោះថា 3 Zapp ។
នៅក្នុងនោះកម្មវិធីនោះមានពិធីការនីចំនួន ៣រូបគឺនាង Chompoo Araya, Kalamere និងនាង Ma Ornapa បានសាកសួរអំពីទេពកោសល្យក្នុងការសម្តែងរឿងទាក់ទងជាមួយនិងនាង Bella Ranee ។

លោក Great Warintorn បានសរសើរ Bella កប់ៗមាត់ថា នាងគឺជាតារាសម្តែងស្រីម្នាក់ដែលពូកែ ទោះបីជាអត្តចរិកនៅក្នុងរឿងត្រូវបានបង្ហាញចរិកផ្សេងៗពីគ្នាក៏ដោយ ប៉ុន្តែ Bella នៅតែអាចធ្វើបាន ។ Great បន្ថែមទៀតថា រឿងនេះគឺជារឿងភាគពិបាកបំផុត តាំងពីលោកក្លាយជាតារាសម្តែងមក ដូច្នេះហើយលោកថា វាគឺជារឿងមួយដែលធ្វើឲ្យអ្នកទស្សនាមិនខកបំណងឡើយ ៕

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate