ទឹកជ្រោះ​អូរឆ្វេង​  ជារមណីយដ្ឋានធម្មជាតិមួយ  ដ៏ទាក់ទាញ  មាន​ទីតាំង​ស្ថិតនៅ ​ ភូមិពូត្រុំ ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋរស់នៅ  ក្នុងតំបន់នោះចំនួន ១៤១គ្រួសារ ប្រកបមុខរបរចម្បងគឺ ធ្វើចំការ ។

រមណីយដ្ឋានទឹកជ្រោះអូរឆ្វេង  មានចម្ងាយផ្លូវ ១២គីឡូម៉ែត្រ  ពីទីរួមខេត្ដ  ដោយធ្វើដំណើរតាមផ្លូវលំ។ រមណីយដ្ឋាន​ទឹកជ្រោះអូរឆ្វេង គ្រប់គ្រងដោយផ្ទាល់  ពីអាជ្ញាធរ និង ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ជាម្ចាស់ស្រុក។

រមណីយដ្ឋានទឹកជ្រោះអូរឆ្វេង   ជាតំបន់ទេសចរណ៍   ដ៏​ស្រស់បំព្រង   សម្បូរណ៍ទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត និង  ទាក់ទាញ  មាន៖ ទឹកជ្រោះធម្មជាតិ   ព្រៃភ្នំ សត្វបក្សាបក្សីគ្រប់ប្រភេទ និង ខ្យល់អាកាសល្អបរិសុទ្ធ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ