ភ្នំពេញ៖ ក្រុមបាតុកររបស់គណបក្សសង្រ្គោះជាតិ មួយចំនួនបានដួលសន្លប់ ខណៈពួកគេកំពុងដង្ហែញត្តិទៅដាក់ តាមបណ្តាស្ថានទូតនានា តាមលោក សម រង្ស៊ី និង លោក កឹម សុខា។
ការដួលសន្លប់នេះ បណ្តាលមកពីក្រុមបាតុករមានការនឿយហត់ខ្លាំង ព្រោះត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រ និង ក្រោមកម្តៅថ្ងៃ ដ៏សែនក្តៅទៀតនោះ។ តែទោះជាយ៉ាងត្រូវបានជួយសង្រ្គោះភ្លាមៗផងដែរ ពីក្រុមការងាររបស់ គណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់បេសកកម្មដង្ហែញត្តិនាព្រឹកថ្ងៃនេះ ជិតបញ្ចប់ហើយ នៅសល់តែស្ថានទូតចិនមួយទៀតប៉ុណ្ណោះ ក្រុម បាតុករនឹងនាំគ្នាត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ហើយក៏ជាថ្ងៃចុងក្រោយសម្រាប់ក្រុមបាតុករក្នុងការធ្វើ មហាបាតុកម្មសម្តែងឆន្ទៈ និងទាមទារតាមស្មារតីរបស់គណបក្សសង្រ្គោះជាតិ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល