មិនដូចទៅនឹង Apple ឬក៏ HTC ដែលបានបំបាក់នូវ Sensor ស្គែនក្រយៅដៃ ដើម្បីការពារសុវត្ថិភាពដល់ស្មាតហ្វូនរបស់ខ្លួន Samsung បានចាប់សាកល្បងពិសោធ បណ្តា Sensor ស្គែនក្រសែភ្នែក ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពដល់ Galaxy S5។ Feature ស្គែនក្រសែភ្នែកនេះបានបង្ហាញឲ្យឃើញថា វាមានការការពារសុវត្ថិភាពខ្ពស់ជាង បើប្រៀបជាមួយនឹង Sensor ស្គែនក្រយៅដៃ ដែលកំពុងតែបំពាក់នៅលើស្មាតហ្វូនរបស់ Apple និង HTC។
Galaxy S5 ត្រូវបានព័ត៌មានចចាមអារាមឲ្យដឹងថា វានឹងមានការអាប់ឌេតច្រើនជាងមុន ទាំងFeatures និងការរចនាម៉ូត បើប្រៀបជាមួយបណ្តាម៉ូដែល Galaxy សព្វថ្ងៃ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់សំបកធ្វើពីលោហធាតុ។ បច្ចុប្បន្ន រូបសណ្ឋាន Hardware របស់ Galaxy S5 នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែម៉ូដែលនេះ អាចនឹងបំពាក់នូវ chip Exynos 64-bit ថ្មីបំផុតរបស់ Samsung និងកាមេរ៉ាជាមួយនឹងកាណុង អាចការរំញ័រ មានទំហំ 16 megapixel។
ស្មាតហ្វូនថ្មីរបស់ Samsung នឹងត្រូវបានបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ ដោយហេតុផលចម្បងគឺមកពីបរិមាណលក់ចេញរបស់ Galaxy S4 មិនបានដូចការរំពឹងទុក៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ- កំពូល SmartWatch មានអេក្រង់ ៦ របស់ Nokia (មានវីដេអូ)- ស្រែកភ័យស្លន់ស្លោ ជាមួយនឹងវីដេអូ សៀករហស្សកម្ម កាត់ខ្លួនជាពីរ តជាមួយជើងអ្នកផ្សេង ហើយនៅអាចដើរបានធម្មតា
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលាប្រភព៖ Vexpress