ព័ត៌មានកំសាន្ត ៖ តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកូរ៉េ នាង Sandara Park បានសារភាពប្រាប់មហាជនកាលពីពេលថ្មីៗនេះថា រូបនាងបានផ្លាស់ប្តូរការតុបតែងខ្លូន ដោយសារតែពាក្យសម្តីរបស់ G-Dragon ថាឲ្យនាងចំៗពេល អំពីរឿង make-up ។ 

កាលពីថ្ងៃទី​ ១៩ ខែកុម្ភៈ នាង Sandara Park បានបង្ហាញខ្លួនសម្ដែងជាលើកដំបូង នៅក្នុងកម្មវិធី Onstyle’s Get It Beauty 2017 រីឯការតុបតែងមុខគឺ បែបធម្មតាសុទ្ធសាទតែម្តង ។ 

Sandara Park បានបន្ថែមទៀតថា បើទោះបីជាវាមានការស្មុគស្មាញបន្តិច ប៉ុន្តែការតុបតែងមុខបែបធម្មតា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo