ការបែកបាក់ស្នេហា គឺពិតជាខ្លោចផ្សាឈឺចាប់ខ្លាំងណាស់ ដោយសារតែសោកស្តាយពេលវេលាមានតំលៃ ដែលសាងជាមួយគ្នា ហើយនិងអនុស្សាវរីយ៍ ដែលនៅដក់ជាប់ក្នុងអារម្មណ៍ជានិច្ច ។ ជាក់ស្តែងដើម្បីបំបាត់កំហឹង និងការពិបាកចិត្តទាំងនោះ តារាចំរៀងនិងនិពន្ធមួយចំនួន បានបញ្ចេញអារម្មណ៍របស់ខ្លួន ទៅក្នុងអត្ថន័យនៃបទចំរៀង ដូចខាងក្រោមនេះ ។-Someone Like You របស់ Adele គឺជាបទចំរៀងដែលនាងច្រៀងរៀបរាប់ពីក្តីស្រឡាញ់ចំពោះអ្នកថតរូបជំនាញម្នាក់ឈ្មោះ Alex Sturrock ដែលធ្វើការជាមួយនាង ក្នុង Adele Tour ២០០៩ ។
-Cry Me A River របស់ Justin Timberlake គឺជាបទដែលនិយាយអំពី ការបែកបាក់ស្នេហារបស់គាត់ជាមួយ Britney Spears ក្នុងឆ្នាំ ២០០០ ។
-What's Left Of Me របស់ Nick Lachey និង I Belong To Me របស់ Jessica Simpson គឺជាបទដែលច្រៀងអំពីភាពស្រណោះសោកសៅ បន្ទាប់ពីបែកបាក់ស្នេហារយៈពេល ៣ ឆ្នាំរបស់គេទាំង ២ ។
-7 Things របស់ Miley Cyrus គឺជាបទដែលនិពន្ធឡើងបន្ទាប់ពីពេលនាង បែកបាក់ជាមួយនិងមិត្តប្រុស Nick Jonas ។
-So What របស់ Pink និពន្ធឡើងនៅពេលដែលនាង បែកបាក់ស្នេហាជាមួយ Carrey ។
-Love Will Remember របស់ Selena Gomez គឺជាបទថ្មីរបស់នាង ដែលយើងស្តាប់ទៅអាចដឹងថា វាជាបទដែលនិយាយអំពីការចងចាំ នៃស្នេហារបស់នាង ជាមួយនិង Justin Bieber ។
-Nothing Like Us របស់ Justin Bieber ក៏ជាបទដែលសរសេរឡើងនិយាយអំពី ចំណងស្នេហ៍ដែលបានរលត់ទៅវិញរបស់ Justin និង Selena ៕
ដោយ ៖ លីលីប្រភព ៖ k14