ក្មេងស្រីម្នាក់ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីត្រូវបានចិញ្ចើមផ្លូវ លេបចូលទៅក្នុងដីនៅភាគខាងជើងប្រទេសចិន។
កាលពីថ្ងៃទី ២៤មេសាកន្លងទៅ កាមេរ៉ាសន្ដិសុខមួយថតបានសកម្មភាពទាំងអស់នៃហេតុការណ៍នេះ បានបង្ហាញថា នៅពេលក្មេងស្រី(អាយុប្រហែលជាង ១០ឆ្នាំ) កំពុងដើរតាមចិញ្ចើមផ្លូវនៅក្រុង Xi'an ក៏ស្រាប់តែរណ្ដៅមរណៈមួយបានបង្ហាញខ្លួននៅក្រោមជើងរបស់នាង។ ភ្លាមនោះក្មេងស្រីនេះក៏បានធ្លាក់ចូលទៅក្នុងរណ្ដៅតែម្ដង។ ប៉ុន្ដែសំណាងល្អ អ្នកបើកបរម្នាក់បានប្រទះឃើញហេតុការណ៍នេះ ហើយក្រោយមក នាងក៏បានរួចពីសេចក្ដីស្លាប់ ដោយមានក្រុមអ្នកជួយសង្គ្រោះមកទាន់ពេល។
ហេតុការណ៍ដូចៗគ្នានេះ ត្រូវបានគេដឹងថា បានកើតឡើងជាញឹកញាប់នៅក្នុងទៅក្រុងជាពិសេសគឺនៅត្រង់ចិញ្ចើមផ្លូវ ឬកណ្ដាលផ្លូវតែម្ដង។ ដូច្នេះអ្នកធ្វើដំណើរគួរតែមានការប្រុងប្រយ័ត្នពេលដែលបានឃើញផ្លូវដែលនឹងត្រូវឆ្លងកាត់នោះមានសភាពមិនល្អ៕
/
ដោយ ៖ សូរីយ៉ាប្រភព ៖ BBC/YT