សមាជិក Kang Ji Young របស់ក្រុមតារាចម្រៀងស្រី Kara និង Lizzy របស់ក្រុម After School បានជ្រើសរើស សម្លៀកបំពាក់ជាលក្ខណៈ “Young Girl”។
ក្នុងកម្មវិធី “Invincible Youth” របស់ប៉ុស្តិ៍ KBS Kang Ji Young តែងខ្លួនជាលក្ខណៈ អ្នកក្រីក្រតោកយ៉ាក។ អ្នកចម្រៀងនេះបានពាក់អាវរូប ដាយណូស័រ ដែលអាវនោះមានឈ្មោះថា “Man to Man” ជាមួយនឹងខោខូវប៊យស្តើង ហើយនាងក៏បានពាក់មួក រូបស្នាមអុជៗ ដ៏គូរឲ្យស្រឡាញ់ទៀតផង។
អាវ “Man to Man” គឺជាឈ្មោះរបស់ហាងសម្លៀកបំពាក់ Mango-Steen។ ជាមួយនឹងរូបដាយណូស័រ គ្រប់ពណ៌ និងឆ្នូតមួយនៅជិត-ក ដែលមើល ទៅជាលក្ខណៈស្រ្តី។
អ្នកតំណាងពីហាង Mango-Steen បាននិយាយថា “Kang Ji Young និោង Lizzy ពួកគេទាំងពីរ ក្មេងជាងគេក្នុងចំណោមក្រុមរបស់ពួកគេ ដូច្នេះបើពួកគេពាក់សម្លៀកបំពាក់នេះ នោះពួកគេមើលទៅ ដូចជាក្មេងស្រីអញ្ជឹង៕


Lizzy

Kang Ji Young
ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល