អ្នកជំនាញការអាមេរិក លោក David Edwards ទើបតែបានឧទ្ទេសនាមឧបករណ៍មួយដែលមានឈ្មោះថា oPhone អនុញ្ញាតឱ្យផ្ញើសារអេឡិចត្រូនិច ឬសារខ្លីៗតាមអ៊ីនធើរណិត ដែលមានភ្ជាប់ក្លិនមកជាមួយ ទៅកាន់ពិភពលោក បន្ទាប់ពីបានជ្រើសរើស។

ទំព័រ Physorg.com ដកស្រង់សំដីរបស់ Edwards ឱ្យដឹងថា ៖ “ចូរសាកស្រមៃថា អ្នកកំពុងនៅលើអ៊ីនធើរណិត និងចង់ដឹងក្លិនកាហ្វេប្រភេទណាមួយ ដូច្នេះ គ្រាន់តែចុចម៉ាវទៅលើសញ្ញា oNote នោះអ្នកនឹងស្រង់ក្លិនបានភ្លាម”។

/ឧបករណ៍ oPhone ជំនាន់ដំបូង (រូប ៖ Michigan Technological University)

oPhone គឺផលិតផលដែលបង្កើតឡើង  ដោយអ្នកជំនាញការអាមេរិក   នៅមន្ទីរពិសោធ Le Laboratorie ក្រុងបារីស ប្រទេសបារាំង។  ដើម្បីបង្កើតបានជាក្លិនដែលត្រឹមត្រូវ  អ្នកជំនាញ បានយោងទៅលើឈីបដែលភ្ជាប់ទៅនឹង oPhone ។

ដំបូង ក្លិនត្រូវបានអ្នកជំនាញការ កត់សម្គាល់ និងធ្វើការបកស្រាយ ក្រោយមករក្សាទិន្នន័យនេះ ដើម្បីបង្កើតក្លិននោះឡើងវិញ នៅលើបណ្ដាប្រព័ន្ធខ្សែភ្លើងរបស់ oPhone។នៅពេល oPhone ផ្ញើសញ្ញាស្ដីអំពីក្លិនប្រាកដណាមួយ ភ្លាមនោះ oPhone ដែលទទួលបានព័ត៌មាននេះ នឹងដំណើរការឧបករណ៍បង្កើតក្លិន ជួយឱ្យអ្នកទទួលសារ អាចស្រង់ក្លិនដែលត្រូវគេភ្ជាប់មកជាមួយ។យោងតាមការវាយតម្លៃ សក្កដានុពលនៃសបវ៉ែរនៅលើ oPhone មានលក្ខណៈទូលំទូលាយ ដោយគេអាចប្រើប្រាស់បាន តាំងពីវិស័យម្ហូបអាហារ ទេសចរណ៍ រហូតដល់វិស័យថែទាំសុខភាព។

/

តាមគម្រោង កំណែ beta របស់ឧបករណ៍នេះនឹងបង្ហាញវត្តមាន នៅចុងឆ្នាំនេះ ដើម្បីធ្វើការសាកល្បង ជាក្រុម មុននឹងត្រូវបានដាក់លក់ក្នុងទីផ្សារ។

 

អត្ថបទ​សំខាន់​ៗ ៖

ទស្សនាសំពត់ រចនាម៉ូតពី ស្មាតហ្វូន Lumia 1520 ចំនួន ៣៥ គ្រឿង យ៉ាងលេចធ្លោ និងស្អាតប្លែកភ្នែក

Xperia Z2 Sirius លេចចេញនូវរូបភាពថ្មី ធំជាងទាំង Z និង Z1 ទៀត

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH