Zoe Saldana តួអង្គរាជបុត្រីរបស់ស្ដេច Neytiri ក្នុងរឿង 'Avatar' និយាយថា ខ្លួនបានទទួលការលើកទឹកចិត្តក្នុងការកែសុដន់ ចំណែកនាងនឹងពិចារណាចំពោះរឿងនេះ ប្រសិនការកែដើមទ្រូងជួយអោយនាងកាន់តែស្រស់ស្អាត និងមានសុភមង្គល។

កាលពីពេលថ្មីៗនេះ តារាសំដែងស្បែកខ្មៅ វ័យ ៣០ឆ្នាំ Zoe Saldana បង្ហាញខ្លួននៅក្នុងកិច្ចសម្ភាសមួយនៅលើកញ្ចក់ទូរទស្សន៍ Lifetime របស់អាមេរិក។ នាងត្រូវបានគេសួរអំពីការកែសុដន់។

/

តារាសំដែងរបស់ខ្សែភាពយន្ដ Avatar  រូបនេះថ្លែងថា ខ្លួននាងមិនដែលរិះគន់ចំពោះស្ដ្រីដែលបាន កែសុដន់នេះទេ។

វាមិនមែនមានន័យថា​ អ្នកខុស ឬត្រូវនោះទេ នៅពេលធ្វើការវះកាត់កែដើមទ្រូវ ព្រោះថាវានឹងនាំមកនូវសម្រស់ និងភាពសមរូបសមរាងសម្រាប់អ្នក ប្រការនេះពិតជាល្អ។ 

Zoe Saldana ត្រូវបានគេស្គាល់ច្រើន ដោយសារសំដែងជាតួអង្គរាជបុត្រី Neytiri ក្នុងខ្សែភាព យន្ដរឿង Avatar ដែលដឹកនាំរឿងដោយលោក James Cameron។ នាងបានលែងលះជាមួយស្វាមីមិនទាន់រៀបការរបស់នាងកាលពីឆ្នាំ ២០១១ បន្ទាប់ពីបានរស់នៅជាមួយគ្នា ៥ឆ្នាំ។ មួយរយៈពេលក្រោយមក Zoe Saldana ក៏មានទំនាក់ទំនងជាមួយ Bradley Cooper ប៉ុន្ដែមិនបានប៉ុន្មានខែផង ពួកគេក៏បែកបាក់គ្នា ធ្វើអោយ Zoe Saldana ត្រូវពិចារណាក្នុងការកែដើមទ្រូង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE