លោកឈិនឡុង ដែលជាកំពូលតារាក្បាច់គុន និងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ នឹងមកបំពេញបេសកកម្មមួយ ដើម្បីគាំទ្រ ការប្រឆាំងនឹងការជួញដូរកុមារ នៅប្រទេសភូមា។

/

មូលនិធិដើម្បីកុមារ UNICEF ​របស់អង្គការសហប្រជាជាតិ ថ្មីៗនេះបានអោយដឹងថា នៅក្នុងដំណើរបំពេញបេសកកម្មខាងមុខ ឈិនឡុង ជាកំពូលតារាក្បាច់គុន និងក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងមកធ្វើការជាមួយស្រសួងសន្ដិសុខសង្គម និងកម្លាំងនគរបាលពិសេស ប្រឆាំងនឹងការរត់ពន្ធរបស់ភូមា ក្នុងរយៈពេល ៣ថ្ងៃ។

/

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពីអំពើជួញដូរកុមារ បានអោយដឹងថា មានកុមារភូមា រាប់ពាន់នាក់ ត្រូវបានបង្ខំអោយធ្វើទាហាន របស់កងទ័ពជាតិ ក៏ដូចជាកងទ័ពនៅក្នុងមូលដ្ឋាន។

/

នៅមុនដំណើរបំពេញបេសកកម្មរបស់លោក ឈិនឡុង រដ្ឋាភិបាលភូមា បានចុះហត្ថលេខា ក្នុងកិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍កន្លង ជាមួយអង្គការសហប្រជាជាតិ ដើម្បីហាមធ្វើការជ្រើសរើសទាហានកុមារ។ ទន្ទឹមនឹងនេះ ភូមា ក៏ត្រូវរំសាយទាហានកុមារ ដែលកំពុងបម្រើការក្នុងជួរកងទ័ពផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE