សឹង្ហបុរី៖ កំពូលតារាសម្តែងទាំង ៣នាក់ លោក Jackie Chan, លោក Wakin Chau និងលោក Jonathan Lee ចូល រួមកម្មពិធីមូលនិធិសម្រាប់ ក្ដីស្រឡាញ់ពីតារាដោយមានការប្រគំតន្ត្រីសប្បុរសធម៌ព្រមទាំងទួលទានអាហារពេលល្ងាច ជាមួយគ្នា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ នៅឯរមណីយដ្ឋាន World Sentosa ប្រទេសសិង្ហបុរី ។ នេះបើតាមចុះផ្សាយ ពីគេហទំព័រ channelnewsasia នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។

ព្រឹត្តិការណ៍សប្បុរសធម៌នេះ មានគោលបំណង ដើម្បីស្វែងរកថវិកាឲ្យបាន៦ លានដុល្លារ ដែលត្រូវផ្តល់ជូនសហគមន៍ ចំនួន ៦ រួមមានៈ Sian Chay Medical Institution, Singapore Power Heartware Fund (for elderly services under Community Chest), Singapore University of Technology and Design (for its Scholarship Programme), ។ សីលធម៌សម្បុរសធម៌ និងមូលនិធិ VIVA សម្រាប់កុមារ ដែលមានជំងឺមហារីក និងជាការអបអរ ខួបកំណើតទី ៥០ របស់ប្រទេសសិង្ហបុរី។

មូលនិធិសម្រាប់ ក្ដីស្រឡាញ់ពីតារានេះ ធ្វើឡើងតាមរយៈការបរិច្ចាគ ជាសាច់ប្រាក់ការដេញថ្លៃ ចំណូលពីពិធីជប់លៀង នៅ អាហារពេលល្ងាច និងការប្រគំតន្ត្រី។ លោក Jackie Chan បាននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថា  ខ្ញុំរីករាយជា មួយក្ដីស្រឡាញ់ ដែលជាអំណោយទាន របស់ខ្ញុំ ទៅមិត្តភក្តិរបស់ខ្ញុំ នៅក្នុងប្រទេសសិង្ហបុរី ហើយការគាំទ្រសប្បុរសធម៌ គឺជាផ្នែកមួយដែលខ្ញុំស្រឡាញ់៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល